បើ «Titanic» ផលិតជា Version K-pop តើតារាណាខ្លះសមនឹងដើរតួក្នុងរឿង?

  • 2020-03-24 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «Titanic» ជារឿងដែលល្បីបានយូរគ្រប់សម័យកាល ហើយត្រូវបានគេលើកថាជារឿងដែលបង្កប់ឈុតឆាកមនោសញ្ចេតនាល្អដាច់គេជាប្រវត្តិសាស្ត្រ។

ដោយសារតែល្បីខ្លាំងបែបនេះហើយ ទើបអ្នកគាំទ្រ K-Pop មួយចំនួនបានបំលែង និងស្រម៉ៃថា ប្រសិនយកតារា K-Pop មកដើរតួក្នុងរឿងនេះ តើអ្នកណាសមធ្វើតួណា? ជាក់ស្ដែងអ្នក​ដែលត្រូវបានជ្រើសថា​ដើរតួសំខាន់ៗក្នុង​រឿង​នេះ​សមជាងគេរួមមាន៖

១. Baekhyun (ក្រុម EXO) ដើរតួ Jack

តួអង្គដើមសម្ដែងដោយ Leonardo DiCaprio ប៉ុន្តែអ្នកគាំទ្រមិនតិចទេគិតថា ប្រសិនសម្ដែងជាថ្មី ហើយយក Baekhyun ដើរតួ Jack នោះជាជម្រើសដ៏ត្រឹមត្រូវបំផុត។ មូលហេតុពីក្រោយនោះ ក៏ដោយសារភាពវៃឆ្លាតក្នុងការសម្ដែងកាលពីពេលកន្លមក បូករួមនឹងភាពស្វាហាប់ រហ័សរហួនពីធម្មជាតិ ពិសេស Baekhyun ក៏មានអ្នកស្រឡាញ់រាប់អានច្រើន ដូច Jack ដែរ។

២. Tzuyu (ក្រុម TWICE) ដើរតួ Rose

Rose ជានារីស្រស់ស្អាតម្នាក់ដែលមកពីគ្រួសារអ្នកមានស្ដុកស្ដម្ភ និងថ្លៃថ្នូរបំផុត។ ជាក់ស្ដែង បើទោះបីវិស័យ K-Pop សម្បូរទៅដោយអ្នកដែលស្រស់ស្អាត មានភាពអស្ចារ្យ ទាន់សម័យ ប៉ុន្តែនៅតែ Tzuyu ជាជម្រើសល្អដាច់គេ សម្រាប់តួអង្គ Rose។

៣. Siwon (ក្រុម Super Junior) ដើរតួ Caledon

Caledon វិញ ជាគូដណ្ដឹងរបស់ Rose ប៉ុន្តែបុរសម្នាក់នេះមានចរិតខិលណាស់។ យ៉ាងណាមិញ បើទោះមិនមែនជាចរិតពិតរបស់ Siwon ប៉ុន្តែតាមរយៈរូបរាងរបស់លោក ពិតជាត្រូវម៉ាច់សម្រាប់តួអង្គនេះ ផ្អែកតាមរូបរាង មុខមាត់សង្ហាធ្វើឲ្យនារីឈ្លក់វង្វេង។ ម្យ៉ាងស្របពេលតារាប្រុសរូបនេះកើតចេញពីគ្រួសារអ្នកមានទៀត ដូចនេះ Siwon ប្រាកដជាដឹងច្បាស់ពីរបៀបសម្ដែងតួបុរសអ្នកមាន។

៤. Sehun (ក្រុម EXO) ដើរតួ Fabrizio

Fabrizio ជាមិត្តល្អរបស់ Jack ហើយជាបុរសមានចរិតថ្លៃថ្នូរ ក្លាហានស្មោះត្រង់។ ត្រង់ចំណុចនេះ ធ្វើឲ្យគ្រប់គ្នានឹកឃើញដល់អ្វីដែល Baekhyun ធ្លាប់បាននិយាយពី Sehun កាលពីពេលកន្លងមក។ ពួកគេទាំង ២នាក់ពិតជាស្និទ្ធនឹងគ្នាខ្លាំង ហើយបើ Sehun សម្ដែងជាតួនេះ រឿងអីដែលថាមិនសមនោះ។

៥. Sayuri Fujita ដើរតួម្ដាយរបស់ Rose (លោកស្រី Ruth)

Sayuri Fujita ជាតារាបណ្ដាញសង្គមដែលល្បីប្រចាំប្រទេសជប៉ុន ហើយក៏ល្បីឈ្មោះគួរសមដែរក្នុងប្រទេសកូរ៉េ។ នាងជាមនុស្សម្នាក់ដែលតែងរីករាយនឹងអ្វីៗជុំវិញខ្លួន មានអារម្មណ៍ល្អជានិច្ច ខុសពីលោកស្រី Ruth ។ ប៉ុន្តែចំណុចដែលគេជ្រើសនាង ឲ្យដើរតួនេះ ដោយសារនាងហ៊ាននិយាយអ្វីដែលនៅក្នុងចិត្ត ហ៊ានថាហ៊ានធ្វើ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី