ចិត្ត​បុណ្យ! Pep បរិច្ចាគ​ប្រាក់​ជាង​១​លាន​ដុល្លារ​​ដើម្បី​ទប់ទល់​កូរ៉ូណា​នៅ​អេស្ប៉ាញ

  • 2020-03-25 00:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់​ការ​របស់​ក្លឹប Mancester City លោក Pep Guardiola បាន​បរិច្ចាគ​ប្រាក់​ចំនួន​១​លាន​អឺរ៉ូ (ជាង​១​លាន​ដុល្លារ)​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​អេស្ប៉ាញ។

Pep ដែល​មាន​ស្រុក​កំណើត​នៅ​ទីក្រុង Barcelona បាន​ធ្វើ​ការ​ជាមួយ​មេធាវី​របស់​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដើម្បី​ដឹង​​ថា​គួរ​ប្រើ​​លុយ​បែប​ណា​ឲ្យ​បាន​ត្រឹមត្រូវ។ វា​នឹង​នឹង​ក្លាយ​​ជា​យុទ្ធនាការ​មួយ​​​​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដោយ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​ទី​ក្រុង​ Barcelona និង​មូលនិធិ Angel Soler Daniel ។

អេស្ប៉ាញ​​គឺ​ជា​ប្រទេស​មួយ​ដែល​ទទួល​រង​ការ​ឆ្លង​អាក្រក់​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប។ ក្រសួង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​​អង្គារ​ថា មាន​អ្នក​ស្លាប់​ចំនួន​២ ៦៩៦នាក់​ ក្នុង​ប្រទេស​និង​ឆ្លង​ជិត​៤០ ០០០​នាក់​ហើយ។ ប្រាក់​របស់​លោក Guardiola នឹង​ជួយ​​ក្នុង​ការ​ទិញ​សម្ភារៈ​ការពារ​និង​​វិជ្ជាសាស្ត្រ​​សម្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ដែល​ចូលរួម​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​បាន​ចូលមន្ទីរពេទ្យ។

កាតាឡាន់​ជា​តំបន់​មួយ​​ក្នុង​ប្រទេស​អេស្ប៉ាញ​​ដែល​មាន​​ករណី​ចំនួន​ឆ្លង​ច្រើន​បំផុត៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ