YoonA ដល់ពេល​ត្រឡប់មក​វិញ​តាមរយៈរឿង​ភាគថ្មី ក្រោយ​ឃ្លាតឆ្ងាយ ៣ឆ្នាំ

  • 2020-03-25 02:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​រយៈពេល​ ៣​ឆ្នាំ​ពី​វិស័យ​ភាពយន្ត​ភាគ​ ពេល​នេះ​មាន​ដំណឹង​ថា​ YoonA គ្រោង​វិល​មក​វិញ​ហើយ។

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ទី ២៥ ខែមីនា នេះ​ YoonA (ក្រុម Girls' Generation) បាន​ទទួល​ថត​រឿង​ថ្មី​មាន​ចំណងជើង​ថា​ «Hush» របស់​ទូរទស្សន៍ JTBC។ រឿងភាគ​ថ្មី​មួយ​នេះ​ដែរ​​ផលិតឡើង​ យោង​តាម​ប្រលោមលោមមួយ​មាន​ចំនងជើង​ថា «Silence Alert»។

មួយ​វិញ​ទៀត​សម្រាប់​តួ​ប្រុស​វិញ​សម្ដែង​ដោយ​ Hwang Jungmin ហើយ​ការ​ត្រឡប់​មក​វិញ​លើក​នេះ​ក៏​ជា​លើក​ដំបូង​ដែរ ក្រោយ​បាត់មុខពី​វិស័យ​ភាពយន្តភាគ​រយៈពេល​ជាង ៨ឆ្នាំ។ YoonA វិញ​ត្រូវ​សម្ដែង​តួ​ Lee Jisoo អ្នក​កាសែត​ហ្វឹកហាត់​ការងារ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី