Prius មួយទឹក ៤ស៊េរីនេះ លក់នៅខ្មែរតម្លៃមិនចាញ់ឡានទំនើប

  • 2020-03-26 02:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Prius ចាប់​ពី​ស៊េរី​ឆ្នាំ ២០១០ ដែលមាន Option ឲ្យ​ជ្រើសរើស​រហូត​ដល់ ៥ ប្រភេទ ដែល​ខុស​ពី​ឡាន​ធម្មតា​មាន​ត្រឹម ៣ ប្រភេទ​គឺ Base Option, Half-Full Option និង Full Option។ ការ​បង្កើត Option ច្រើន​បែប​នេះ​គឺ​សម្រាប់​ឲ្យ​អ្នក​ប្រើ​អាច​ជ្រើស​រើស​បាន​តាម​ចំណង​ចំណូល​ចិត្ត។

Prius ស៊េរី​ឆ្នាំ ២០១០ ដល់ ២០១៣ ដែល​កំពុង​នាំ​ចូល​មក​លក់​ដែរ​តាម​ប្រភព​ពី​ឃ្លាំង​ក្នុង​ស្រុក​មួយ​ចំនួន​មាន​តម្លៃ​ចាប់​ពី​ជាង ២ ០០០០ ដុល្លារ​ ឡើង និងប្រែប្រួល​ទៅ​តាម​គុណភាពឡាន។

  • ស៊េរី​ឆ្នាំ ២០១០ ប្រភេទ Full Option មាន​តម្លៃ​ខ្ទង់ ២ ៥០០០ ដុល្លារ
  • ស៊េរី​ឆ្នាំ ២០១១ ប្រភេទ Full Option មាន​តម្លៃ​ខ្ទង់ ២ ៦៨០០ ដុល្លារ
  • ស៊េរី​ឆ្នាំ ២០១២ ប្រភេទ Hafl Full មាន​តម្លៃ​ខ្ទង់ ២៧ ៥០០ ដុល្លារ
  • ស៊េរី​ឆ្នាំ ២០១៣ ប្រភេទ Hafl Full តម្លៃ​ខ្ទង់ ២៩ ០០០ ដុល្លារ

តម្លៃ​អាច​លើស ឬ​ទាប​ជាង​នេះ​អាស្រ័យ​ទៅ​លើ់ Option ពណ៌​ស និង​គុណ​ភាព​ផ្ទាល់។

តាម​ឃ្លាំង​កំពុង​នាំ​ចូល និង​មាន​​អ្នកប្រើ​ប្រាស់​ច្រើន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៩ មាន​តម្លៃ​ចន្លោះ​ពី ១០ ០០០ ទៅ​ជិត ២ ០០០០ ដុល្លារ តាម​ពណ៌​ Option និង​គុណភាព៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ រូបភាព​និងតម្លៃ​នៅ​ឃ្លាំង Y168 Car Shop និង 288Garage។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម