LG នឹងបោះបង់ចោលស្មាតហ្វូន Flagship ត្រកូល G

  • 2020-03-30 08:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Naver បាន​បង្ហាញ​ការ​ជឿជាក់​ថា​ LG ប្រហែល​ជា​នឹង​បោះ​បង់​ចោល​​ស្មាតហ្វូន Flagship ត្រកូល​ G របស់​ខ្លួន។

របាយការណ៍​សន្និដ្ឋាន​ថា​ LG កំពុង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​​​ម៉ាក​សញ្ញា និង​ការ​ដាក់​ឈ្មោះ​​ស្មាតហ្វូន​។ គេ​ជឿជាក់​ថា​​ឈ្មោះ​ស្មាតហ្វូន​ត្រកូល​ G នឹង​ត្រូវ​ឈប់​ប្រើ​ ដែល​ជំនួស​ឲ្យ​ម៉ាក​ថ្មី ឬ​​ឈ្មោះ​ម៉ូដែល​ថ្មី ដែល​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ប្រភព​ដដែល​សន្និដ្ឋាន​ថា​ស្មាតហ្វូន​ដែល​នឹង​ប្រកាស​ចេញ​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 7-Series ដែល​វា​ត្រូវ​គ្នា​នឹង​​ដំណឹង​កន្លង​មក​ គឺ​ជា​ស្មាតហ្វូន​កម្លាំង​ខ្លាំង​ និង​មាន​តម្លៃ​ធូរ​អាច​ទទួល​យក​បាន៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង