ភ្ញាក់ផ្អើល! អ្នកចាត់ការផ្ទាល់របស់ Tiffany ធ្វើតេស្តរកឃើញមេរោគ COVID-19

  • 2020-03-31 02:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការទូទៅសម្រាប់ការងារខ្នាតអន្តរជាតិ ឬ Global របស់ Tiffany (ក្រុម Girls' Generation) មានឈ្មោះថា Tara Anne ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ COVID-19 កាលពីពេលថ្មីៗនេះ។

ដំណឹងនេះត្រូវបានបង្ហាញនៅលើ GoFundMe ដោយមិត្តភ័ក្តិរបស់ Tara ប្រាប់ថា Tara ដឹងថាខ្លួនឆ្លងមេរោគ COVID-19 ជាហេតុបណ្ដាលធ្វើឲ្យនាងមានជំងឺរលាកសួត។ មិត្តភ័ក្តិដដែលក៏លើកឡើងដែរថា នេះជាពេលដ៏លំបាកបំផុតដែលនឹកស្មានមិនដល់ក្នុងការប្រឈមមុខ។ បើតាមអ្វីដែលនាងបញ្ជាក់ទៀតនោះគឺថា ទប់ទល់នឹងជំងឺនេះក៏ត្រូវចំណាយលុយច្រើនទៅលើថ្លៃព្យាបាលដែរ។ ដូច្នេះហើយទើបមិត្តរបស់ Tara ម្នាក់នេះលេចមុខ ប្រកាសស្វែងរកជំនួយ ដើម្បីជួយមិត្តក្នុងគ្រាលំបាកមួយនេះ។

សូមបញ្ជាក់ផងដែរថា Tara បានក្លាយជា Manager របស់ Tiffany តាំងពីខែសីហា ឆ្នាំ ២០១៩ ដោយបានដើរតាម និងមើលការខុសត្រូវតារាម្នាក់នេះគ្រប់ទីកន្លែងនៅជុំវិញពិភពលោក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី