ស្ថាន​ភាព​របួសរបស់ Luis Suarez យ៉ាងម៉េច​ហើយ?

  • 2020-03-31 07:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែម​តាម​ព័ត៌មាន Update ចុង​ក្រោយ​ របួស​ជង្គង់របស់​ខ្សែ​ប្រយុទ្ធ Luis Suarez មាន​សភាព​ល្អ​ប្រសើរ​​វិញហើយ ក្រោយ​​ទទួល​ការ​វះកាត់​បាន​ជោគជ័យ ​កាល​ពី​ខែ​មករាឆ្នាំ​២០២០។ ​

សម្រាក​បួន​ខែ​ក្រោយ​វះកាត់ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ បាន​បង្ហោះ​សារ​វិជ្ជមាន​​​កាល​ពី​​កន្លង​មក​ថា រូប​គេ​ជិត​​មាន​​ហ្វម​​​ដូច​ដើមវិញ​ហើយ ហើយ​​នឹង​អាច​លេង​បាន​​​នៅ​រដូវ​កាល​ក្រោយ។

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់យ៉ាងដូច្នេះ ៖«ការ​វិល​ត្រឡប់​​របស់​ខ្ញុំ ពិត​ជា​អស្ចារ្យ​ណាស់ (សំដៅលើស្ថានភាពរបួស)។ ខ្ញុំ​ចាប់​ផ្ដើម​​រត់ ហើយ​ពេល​ក្រុម​របស់​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​លេង​ជាមួយ​ពួកគេ»។

ដោយ​សារ​វីរុស​រាតត្បាត​កូរ៉ូណា បាល់​ទាត់​លើ​ពិភព​លោក​ត្រូវ​បាន​ពន្យារ​ពេល ចំណែក​​​លីគ​គំពូល​អេស្ប៉ាញ LaLiga តាម​សេចក្ដី​​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​គេ​ស្នើ​ឱ្យ​បន្ត​ការ​ប្រកួត​ឡើង​វិញ នៅ​ខែ​មិថុនា ឆ្នាំ​២០២០​ខាងមុខ ចំណែក Champions League ត្រូវ​បាន​គេ​តំណត់​ឱ្យ​លេង​នៅ​ខែ​សីហា ឆ្នាំ​២០២០៕ ​

ប្រភព៖ barcablaugranes   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម