Rashford ប្រាប់​ឈ្មោះ​កីឡាករ​៣​រូប​ដែល​ជា​ Idol​ របស់​ខ្លួន ក្នុង​នោះ​មាន Ronaldinho ដែរ

  • 2020-04-02 03:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បាន​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​៣​រូប​ដែល​ជា​និមិត្តរូប​​របស់​គេ​តាំង​ពី​ក្មេង​​ក្នុង​នោះ​មាន Rooney, Cristiano Ronaldo និង Ronaldinho។

សាកសួរ​ពី​បុគ្គល​​ដែល​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​ក្នុង​វិស័យ​បាល់ទាត់ កីឡាករ​អង់គ្លេស​វ័យ​២២​ឆ្នាំ​​បាន​ចុច​ឈ្មោះ​សិស្ស​ច្បង​ដែល​ជា​វីរបុរស​របស់ United គឺ  Wayne Rooney និង Cristiano Ronaldo ជា​ពិសេស។

Rashford បាន​បញ្ជាក់​ថា Rooney និង​ Ronaldo គឺ​ជា​​និមិត្តរូប​របស់​ខ្លួន​តាំង​ពី​ក្មេង។ គេ​​ធ្លាប់​មើល​កៀក ពេល​ដែល​អ្នក​ទាំង​ពីរ​លេង​ជាមួយ​គ្នា ពួក​គេ​ពិត​ជា​មាន​ថាមពល​ខ្លាំង។ ហើយ​ជា​បទពិសោធន៍​មិន​គួរ​ឲ្យ​ជឿ​ដែល​គេ​បាន​មើល​សិស្ស​ច្បង​ទាំង​ពីរ​លេង​ជាមួយ​គ្នា។

ក្នុង​នោះ​ដែរ​វីរបុរស​របស់​ Barcelona និង​ប្រេស៊ីល Ronaldinho ក៏​ស្ថិត​ក្នុង​ចិត្ត​​របស់ Rashford ដូច​គ្នា ហើយ​ថែម​ទាំង​ជា​កីឡាករ​ជំនាន់​​មុនដែល​​គេ​ចង់​លេង​ជាមួយ​បំផុត។ ភាព​ច្នៃប្រឌិត​លើ​ទីលាន​ដ៏​អស្ចារ្យ​​របស់ Ronaldinho ​ទាក់​ចិត្ត Rashford ចង់​លេង​ជាមួយ។ វា​​ពិត​ជា​មោទនភាព​ប្រសិន​បាន​លេង​ជាមួយ​គ្នា​មែន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ