YouTube គ្រោង​ចេញ​កម្មវិធី​ថ្មី​មក​ប្រជែង TikTok ដោយ​ប្រើ​ចំណុច​ពិសេស​មួយ

  • 2020-04-02 06:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​ចែកចាយ​នូវ​ប្រភេទ​វីដេអូ​ឃ្លីប​ខ្លីៗ នោះ​គឺ TikTok ​ប្រាកដ​ជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​ពី​អ្នក​ប្រើប្រាស់។

ប៉ុន្តែ​ថ្មីៗ​នេះ YouTube ​ក៏​បាន​ប្រកាស​ពី​តម្រុយ​នៃ​ការ​ប្រកួតប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​ក្រុមហ៊ុន​ត្រៀម​នឹង​ចេញ​ផ្សាយ​កម្មវិធី​ឲ្យ​ឈ្មោះ​ថា "YouTube Shorts"។

មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង TikTok គឺ​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​បង្កើត​និង​ចែករំលែក​វីដេអូ​ខ្លីៗ​តាម​រយៈ​ស្មាតហ្វូន​ដូច​គ្នា ប៉ុន្តែ​ចំណុច​រសើប​នៃ​កម្មវិធី​នេះ​គឺ​មាន​ផ្តល់​ជូន​បទចម្រៀង​ច្រើន​លើសលប់​ជាង ព្រោះ YouTube Music គឺ​ជា​បណ្តុំ​ទីតាំង​ប្រមូលផ្ដុំ​បទ​ចម្រៀង Original ​រាប់​លាន​បទ​រួច​ជា​ស្រេច​ហើយ។

បញ្ជាក់​ថា​ TikTok បាន​ប្រែ​ខ្លួន​យ៉ាង​ឆាប់​រហ័ស​នៅ​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​កំណើន​ប្រមាណ ១២៥ ភាគរយ។ នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​លើ App Store និង Google Play Store មាន​ការ​ចុច Download ​ប្រមាណ​ជាង ៨៤២ លាន​ដង​ឯ​ណោះ។

មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ YouTube នៅ​លែង​ស្ងៀម ណា​មួយ​ឆ្លៀត​ទាញ​ផល​ចំណេញ​ពី​បណ្តុំ​ចម្រៀង​និង​តន្រ្តី​ដែល​ខ្លួន​មាន​រយ​លាន​បទ​ស្រាប់​ផង​នោះ មក​វិនិយោគ​លើ​កម្មវិធី Shorts ​យ៉ាង​តក់​ក្រហល់​តែ​ម្តង៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី