រំភើបចិត្ត! អភិបាលរូបសង្ហា ឃឹម ហ្វីណង់ បើកយុទ្ធនាការ ចែកសាប៊ូ និង ខិត្តបណ្ណអប់រំជំងឺកូវីដ១៩

  • 2020-04-03 11:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកបន្ទាយស្រីនិងបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចុះចែកសាប៊ូ និងខិត្តបណ្ណផ្សព្វផ្សាយអប់រំអំពីជំងឺកូវីដ១៩ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ។

នៅថ្ងៃទី០៥ ស្អែកនេះ រដ្ឋបាលស្រុកបន្ទាយស្រីដែលមានកំលាំងស្ម័គ្រចិត្តសរុប៥០០នាក់ នឹងបែងចែកជា៣៦ក្រុមដើម្បីធ្វើយុទ្ធនាការ ចុះចែកសាប៊ូចំនួន ៥ម៉ឺនដុំ រួមជាមួយនិងខិត្តបណ្ណផ្សព្វផ្សាយចំនួន ៥ម៉ឺនសន្លឹក ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់។

យុវជន(សសយក)ស្រុកបន្ទាយស្រីទាំង៥០នាក់ កំពុងបំពេញសកម្មភាពវេចខ្ចប់សាប៊ូ
សាប៊ូដុំ ដែលខ្ចប់ជាមួយខិត្តបណ្ណផ្សព្វផ្សាយជំងឺកូវីដ១៩
សាប៊ូដុំ ដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋ
សកម្មភាពវេចខ្ចប់របស់យុវជន(សសយក)នៅក្នុងការិយាល័យរដ្ឋបាលបន្ទាយស្រី
ខិត្តបណ្ណផ្សព្វផ្សាយដែលត្រូវយកទៅចែកនៅថ្ងៃស្អែក
ខិត្តបណ្អផ្សព្វផ្សាយពីកូវីដ១៩

ប្រភព ៖​ ហ្វេសប៊ុកផ្លូវការអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណុង

អត្ថបទ ៖ Art