ផែន​ការ​ថ្មី​របស់​ Premier League ក្រោយ​ប្រជុំ​សម្រេច​យប់​មិញ​

  • 2020-04-04 00:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​សម្រេច​សារ​ជា​ថ្មី​ម្ដង​ទៀត​គឺ នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​ដែល​ស្ថាន​ការណ៍​កូវីដ​-១៩​អាច​គ្រប់គ្រង​បាន​ប៉ុណ្ណោះ។

យោង​តាម​ផែន​ការ​ចាស់​ក្របខ័ណ្ឌ​កំពូល​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​គ្រោង​ចាប់​ផ្ដើម​លេង​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា​ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩​មិន​បាន​ថមថយ​សោះ​ទើប​ធ្វើ​ឲ្យ​ស្ថាប័ន​ Premier League សម្រេច​ថា​ពន្យារ​ពេល​ដល់​ស្ថានភាព​ធូរ​ស្រាល​ដោយ​មិន​អាច​ព្យាករណ៍​បាន​មុន។

ដោយ​ឡែក​រឿង​សំខាន់​មួយ​ទៀត​ Premier League ក៏​ស្នើ​សុំ​ទៅ​កីឡាករ​កាត់​៣០​%​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​ដើម្បី​ការពារ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ក្លឹប​នីមួយ​ៗ​កំពុង​ប្រឈម​ អំឡុង​បាត់​បង់​ចំណូល​ពី​ការ​លក់​សំបុត្រ​ប្រកួត៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ