មក​ដឹង​សមត្ថភាព​កម្ពុជា ​អាច​ធ្វើ​តេស្ដ​រក Covid-19 ​ប៉ុន្មាន​នាក់​ក្នុង​១​ថ្ងៃ​

  • 2020-04-04 01:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​មាន​អ្នក​អាន​ជា​ច្រើន ​បាន​ដាក់​ចម្ងល់​ថា​តើ​កម្ពុជា​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​ប៉ុន្មាន​នាក់​ដែរ ​ក្រោយ​ពី​រក​ឃើញ​ករណី​ឆ្លង​ជាង​១០០​ករណី​ទៅ​ហើយ​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ​។

​បើ​តាម​ការ​បញ្ជាក់​សំនួរ​ខាង​លើ​នៅ​ក្នុង​បណ្ដាញ​សង្គម Telegram ​លោកជំទាវ ឱ វណ្ណឌីន ​បាន​បញ្ជាក់​ថា​កម្ពុជា​ពេល​នេះ​អាច​ធ្វើ​តេស្ដ​ប្រមាណ​៤០០​ទៅ​៥០០​នាក់​ក្នុង​១​ថ្ងៃ។ ​ដោយ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បាន​៤០០​នាក់ ​និង​១០០​នាក់​ទៀត​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សាធារណៈ។ ចំនួន​នេះ គឺ​អាច​គ្រប់គ្រង​បាន​សម្រាប់​កម្ពុជា​នៅ​ពេល​នេះ។

​មេរោគ Covid-19 ​កំពុង​រីករាលដាល​ខ្លាំង​ទូទាំង​ពិភព​លោក ដោយ​មាន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១​លាន​នាក់​ទៅ​ហើយ ​និង​ស្លាប់​ជាង​៥​ម៉ឺន​នាក់។ ​គ្រប់​ប្រទេស​ទាំង​អស់​កំពុង​តែ​ស្វះស្វែង​រក​ថ្នាំ​ព្យាបាល ​ក៏​ដូចជា​វ៉ាក់សាំង​ការពារ​ជា​ដើម៕

អត្ថបទ៖ វ៉ាន់ សក្ដិ