រឿង​ សោភ័ណ្ឌ៖​ ខ្លួន​នឹង​ចុះ​ចែក​អង្ករ​ គ្រឿង​បរិភោគ​មួយ​ចំនួន​ទៀត​ដល់​អ្នក​កំពង់ស្ពឺ​បន្ត​ទៀត

  • 2020-04-06 08:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​នៅ​ហ្វេសបុក​ផ្ទាល់​ខ្លួន​ រឿង​ សោភ័ណ្ឌ​ ម្សិលមិញ​នេះ​រូប​គេ​ និង​មិត្តភ័ក្ដិ​បាន​ចុះ​ចែក​អង្ករ​ និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​ចំនួន​១០០​គ្រួសារ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​

រឿង សោភ័ណ្ឌ

រឿង​ សោភ័ណ្ឌ​ លើក​ឡើង​ថា​ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​ទាំង​១០០​គ្រួសារ​នោះ​ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ អ្នក​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​នេះ​នឹង​ប្រមូល​ថវិកា​គ្នា​បន្ត​ទៀត​ដើម្បី​ទិញ​គ្រឿង​ឧបភោគបរិភោគ​ជួយ​ជន​ក្រីក្រ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ។​

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ សោភ័ណ្ឌ​ បាន​ចែក​ជូន​ដល់​គ្រួសារ​ទាំង​១០០​នោះ​រួម​មាន​ អង្ករ​១០គីឡូក្រាម​ មី​២៥​កញ្ចប់​ ត្រីខ​១យូរ​ និង​ទឹកត្រី​ នៅ​ឯ​ខេត្ត​កំពង់ស្ពឺ៕​

អត្ថបទ៖ នួន ស៊ីណា​