កីឡាករ​​១រូប​នេះ​ជាប់​ជា​កីឡាករ​ថ្លៃ​បំផុត​​​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់ មិន​មែន Neymar ទេ

  • 2020-04-06 09:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo ដែល​បាន​ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន World Cup ក្នុង​​ឆ្នាំ ១៩៩៤ និង​២០០២ នៅ​តែ​ជា​កីឡាករ​បាល់​ទាត់​១​រូប ដែល​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ មិនមែន​ជា Neymar Jr. ដែលមានតម្លៃត្រឹម ១៩៩​លាន​ផោន​ពេលផ្ទេរពី Barcelona ទៅកាន់ PSG ឆ្នាំ​២០១៧ឡើយ។

តម្លៃ​​ផ្ទេរ​ចេញ​ពី Barcelona ទៅ​កាន់ក្លឹបអ៊ីតាលី Inter ក្នុង​ឆ្នាំ ​១៩៩៧ របស់​អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល គឺ​ ២៥​លាន​ផោន បើ​គិត​​ពី​ទីផ្សារ​ប្រាក់បច្ចុប្បន្ន​ស្មើ​នឹង ៣៨០ លាន​ផោន​ឯណោះ។

លេខ​២​បាន​លើ​វីរបុរស​បាល់​ទាត់​អាហ្សង់ទីន Diego Maradona ពេលផ្ទេរ​ពី Barcelona ទៅ​កាន់ Napoli ក្នុង​តម្លៃ​ខ្លួន ៦ លាន​ផោន​នៅ​ឆ្នាំ​ ១៩៨៤ បើ​គិត​ពី​ទីផ្សារ​ប្រាក់​បច្ចុប្បន្ន​ស្មើ​នឹង ៣០០ លាន​ផោន។

លេខ​៣​បាន​លើ Michel Platini សញ្ជាតិ​បារាំងមាន​តម្លៃ​ខ្លួន ៣ លាន​ផោន ពេល​ផ្ទេរ​ពី St. Estienne ទៅ Juventus ឆ្នាំ​១៨៨២ ស្មើ​នឹង ២៩៥ លាន​ផោន។ លេខ​៤​បាន​លើអតីតកីឡាករអ៊ីតាលី Christian Vieri មាន​តម្លៃ​ខ្លួន​ ៤១ ​លាន​ផោន ពេល​ផ្ទេរ​ពី Lazio ទៅ Inter ឆ្នាំ​១៩៩៩ ស្មើ​នឹង​ ២៩៥​ លាន​ផោន។

លេខ​៥​បាន​លើ​​វីរបុរស​ហុល្លង់ Van Basten មាន​តម្លៃ​ខ្លួន ១ លាន​ផោន ពេល​ផ្ទេរ​ពី​ Ajax ទៅ AC Milan ឆ្នាំ​១៩៨៧ ស្មើ​នឹង ២៨៩លាន​ផោន។ លេខ​៦​បាន​លើ​អតីត​កីឡាករ​អាហ្សង់ទីន Gabriel Batistuta មាន​តម្លៃ​ខ្លួន ៣២ លាន​ផោន ពេល​ផ្ទេរ​​ពី Fiorentina ទៅ Roma ឆ្នាំ ​២០០០ ស្មើ​នឹង ២៤៧​ លាន​ផោន។ លេខ​៧​បាន​លើ Gonzalo Higuain មាន​តម្លៃ​ខ្លួន ៧៩​​ លាន​ផោន ពេល​ផ្ទេរ​ចេញ​ពី Napoli ទៅ Juventus ឆ្នាំ​២០១៦ ស្មើ​នឹង​ ២៣២​ លាន​ផោននាពេលបច្ចុប្បន្ន។

ចុង​ក្រោយ​គេ​បាន​លើ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar Jr. គឺ​មាន​តម្លៃ​ខ្លួនកប់ពពក ១៩៩ លាន​ផោន ពេល​ផ្ទេរ​ចេញ​ពី​ក្លឹប​អ្នកមានបុណ្យ Barcelona ទៅ PSG នៅ​ក្នុង​ឆ្នាំ ២០១៧៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម