លេចឮព័ត៌មាន​ BIGBANG ត្រៀម​រៀបចំ​អាល់ប៊ុម​ថ្មីមុនសម្ដែងនៅ Coachella

  • 2020-04-07 02:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៦ ខែមេសា បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ផ្សាយ​ថា BIGBANG នឹង​ចេញ​បទ​ថ្មី​សម្រាប់​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ Coachella នៅ​ខែតុលា ឆ្នាំ​នេះ។

តាម​ការ​ប្រកាស​ព័ត៌មាន​ BIGBANG បាន​បញ្ជាក់​ហើយ​ថា​ ក្រុម​នឹង​មាន​មុខ​ជុំ​គ្នា​ សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​ប្រចាំ​ប៉ែក​អឺរ៉ុប​នៅ​ឆ្នាំ​នេះ​ ជាមួយ​នឹង​សមាជិក ៤​នាក់។

ដោយ​ឡែក​ ប្រភពជិតស្និទ្ធ​មួយ​ក៏​បាន​បង្ហើប​ដែរ​ថា​ BIGBANG ពេល​នេះ​ក៏​កំពុង​ត្រៀម​អាល់ប៊ុម​ថ្មី​ និង​គ្រោង​ចេញ​មុន​ព្រឹត្តិការណ៍​មក​ដល់។ ប្រសិន​ព័ត៌មាន​នេះ​ជា​ការ​ពិត​មែន​ ដូចនេះ​ចាត់​ទុក​ថា​ អាល់ប៊ុម​ថ្មី​នេះ​ នឹង​ក្លាយ​ជា​សា្នដៃ​ថ្មី​សន្លាង​ស្វាគមន៍​អ្នក​គាំទ្រ​ជា​ថ្មី ក្រោយ​ផ្អាក​ចេញ​រយៈពេល​ជាង​ ២​ឆ្នាំ មានន័យ​ថា​បន្ទាប់​ពី​ «Folwer Road» ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៨៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម