Floyd Mayweather ចាប់​ផ្ដើម​ផ្ទេរ​វិជ្ជា​គុន​ទៅ​ឲ្យ​កូន​ប្រុស​ច្បង​ដើម្បី​ស្នង​តំណែង

  • 2020-04-07 03:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់ Floyd Mayweather បាន​បំពេញ​តួនាទី​ជា​ឪពុក​​ បង្ហាត់​ផ្ទេរ​វិជ្ជា​គុន​ប្រដាល់​ទៅ​កាន់​កូន​ប្រុស​ច្បង Koraun។

Koraun វ័យ​២០​ឆ្នាំ​​កំពុង​ចាប់​ផ្ដើម​ដើរ​តាម​គន្លង​របស់​ឪពុក​ក្នុង​វិស័យ​ប្រដាល់ ដោយ​ចាប់​ផ្ដើម​ហាត់​មូលដ្ឋាន​គ្រឹះ​។​ វីដេអូ​ឃីប​មួយ​​ដែល​បង្ហោះ​ដោយ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd ចេញ​ពី​ក្លឹប​ប្រដាល់​របស់​គេ បង្ហាញ​ពី​សកម្មភាព​ឪពុក​​បង្រៀន​​កូន​ពី​របៀប​ឈាន​ជើង​និង​បច្ចេកទេស​ ពេល​ដែល​ធ្វើ​ការ​ដាល់។

ភ្ជាប់​ជាមួយ​វីដេអូ Floyd បាន​សរសេរថា​៖ "ការ​បង្រៀន​កូន​ប្រុស​របស់​ខ្ញុំ​​នៃ​មូលដ្ឋាន​​គ្រឹះ។ ត្រូវ​តែ​បន្ត​ហាត់​ឲ្យ​ល្អ។ ឪ​ពិត​ជា​មាន​មោទនភាព​ចំពោះ​កូន"។ Koraun គឺ​ជា​កូន​​ម្នាក់ ក្នុង​ចំណោម​កូន​ទាំង​៣​របស់ Floyd មាន​ជាមួយ​អតីត​មិត្ត​ស្រី Josie Harris ដែល​បាន​ស្លាប់​កាល​ពី​ខែ​មុន។

Floyd Mayweather ជា​កំពូល​អ្នក​ប្រដាល់​សកល​​ម្នាក់​ក្នុង​លោក ប្រកួត​៥០​ដង​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់។ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​គឺ​ការ​ជួប​គ្នា​ជាមួយ Conor McGregor និង Manny Pacquiao៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី