SM បង្ហោះរូប Jonghyun ឧទ្ទិសដល់ម្ចាស់ខ្លួន និងជាការចងចាំថ្ងៃកំណើតឆ្នាំនេះ
- 2020-04-08 03:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM បង្ហោះរូប Jonghyun ឧទ្ទិសដល់ម្ចាស់ខ្លួន និងជាការចងចាំថ្ងៃកំណើតឆ្នាំនេះ
ចន្លោះមិនឃើញ
សម្រាប់អ្នកគាំទ្រទាំងអស់របស់ SHINee ពិសេសគឺ Kim Jonghyun ប្រាកដជាចាំច្បាស់ថា ថ្ងៃទី ០៨ ខែមេសា គឺជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះ។ ប៉ុន្តែបើទោះជាលោកបានលាចាកលោកទៅហើយក៏ដោយ ក៏គ្រប់គ្នានៅតែចងចាំមិនភ្លេចដែរ។
តួយ៉ាងសម្រាប់ផលិតកម្ម SM ក៏មិនដែលភ្លេចក្នុងការបង្ហោះរូបរបស់ Jonghyun សម្រាប់ថ្ងៃកំណើតដែរ។ រីឯអ្នកគាំទ្រជុំវិញពិភពលោកទាំងអស់ក៏បាន បង្ហោះរូប និងបញ្ជាក់ពីក្ដីនឹករលឹករៀងៗខ្លួនចំពោះ Jonghyun ដោយប្រើ Hashtag #HappyJonghyunDay រហូតជាប់ Trend ដល់ទៅរាប់ម៉ឺន Tweet ក្នុងរយៈពេលតិចជាង ១២ម៉ោងសោះ។
Kim Jonghyun បានលាចាកលោកនេះកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ដោយបានធ្វើអត្តឃាតខ្លួនឯងនៅផ្ទះ។ ភ្លាមៗលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែរ ប៉ុន្តែនៅតែមិនអាចសង្គ្រោះបានដដែល។ មរណភាពរបស់ Jonghyun ពិតជាការបាត់បង់ដ៏ធំ ហើយលោកឃ្លាតទៅបានត្រឹមបន្សល់នូវការសោកស្ដាយពីក្រុមគ្រួសារ មិត្តជិតស្និទ្ធ និងអ្នកគាំទ្រជុំវិញពិភពលោក៕