នេះ​រូបរាង​ផ្លូវការ​ដៃ​ហ្គេម PS5 ​ដោយ​​រំពឹង​ទុក ១ គូ​តម្លៃ ១៤០ ដុល្លារ

  • 2020-04-08 06:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Sony ទើប​តែ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​រូបរាង​ពិត​នៃ​ដៃ​ហ្គេម​ DualSense សម្រាប់​ម៉ាស៊ីន PlayStation 5 ដែល​គ្រោង​ប្រកាស​នៅ​ឆ្នាំ ២០២០ នេះ។

រូបរាង​របស់​វា​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​បើ​ធៀប​នឹង​ជំនាន់​ឆ្នាំ​មុនៗ ហើយ​ក៏​មាន​បន្ថែម​នូវ​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត​ផង។

អ្វី​ដែល​រសើប​នឹង​ឆាប់​ចាប់​អារម្មណ៍​បំផុត​គឺ​ត្រង់​ផ្នែក​ភ្លើង LED Lightbar ដែល​លើ​ដៃ​ហ្គេម DualShock 4 គឺ​វា​រំលេច​នៅ​ផ្នែក​ខាង​លើ ខណៈ​លើ​ដៃ DualSense គឺ​រចនា​នៅ​ជុំវិញ​ផ្ទៃ Touchpad វិញ។ នៅ​ផ្នែក​ប៊ូតុង trigger នៃ​គ្រាប់ L2/R2 ក៏​ Sony បាន​បង្ហើប​ថា​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​កំណត់​បាន​នៃ​ភាព​រំញ័រ ​ឲ្យ​កាន់​តែ​ដូច​ទៅ​ជា​ការ​ពិត​សម្រាប់​ការ​លេង​ហ្គេម​នីមួយៗ។ មួយ​ផ្សេង​ទៀត​លើ​ដៃ PS5 នេះ​ក៏​មាន​បង្កប់​នូវ​រន្ធ​ស្រូប​សំឡេង​មួយ​ផង​ដែរ អាច​ឲ្យ​អ្នក​ឆ្លើយឆ្លង​សំឡេង​ខ្លីៗ​ទៅ​កាន់​មិត្តភ័ក្ដិ។

ជុំវិញ​ហេតុផល​ដែល Sony រចនា​ទៅ​ជា​ទម្រង់​ពណ៌​ស​ខ្មៅ​ គឺ​ដើម្បី​ឲ្យ​អតិថិជន​ងាយស្រួល​ចំណាំ​ថា​វា​ជា PS5 ខុស​ពី​ទម្លាប់​រចនា​តែ​ពណ៌​ខ្មៅ​ដែល​មាន​តាំង​ពី​ជំនាន់ PS2 មក​ម្ល៉េះ។

បញ្ជាក់​ថា​ចំពោះ​តម្លៃ​ដៃ​ចាស់​លើ PS4 ​ថ្លៃ ៥០ ដុល្លារ​ឬ ១០០ ដុល្លារ/គូ (តម្លៃ​ក្រៅ​ស្រុក) ដោយឡែក​សម្រាប់​ដៃ​ហ្គេម PS5 នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​មុន​បន្តិច​អាច​ប្រហែល ៧០ ដុល្លារ ឬ ១៤០ ដុល្លារ/គូ៕

អានអត្ថបទ:

ប្រភព៖ Techradar   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម