Google ហាមបុគ្គលិកខ្លួនមិនឲ្យប្រើកម្មវិធី Zoom ដាច់ខាត

  • 2020-04-09 01:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​បញ្ចេញ​បម្រាម​មួយ​ហាម​ឃាត់​មិន​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ប្រើ​ប្រាស់​កម្មវិធី​សន្និសីទ​តាម​អនឡាយ​ Zoom នោះ​ឡើយ។ ក្រុមហ៊ុន​បាន​លើក​ហេតុផល​ថា​ព្រួយបារម្ភ​លើ​​សុវត្ថិភាព ដែល​បញ្ហា​ផ្នែក​សុវត្ថិភាព​កាន់​តែ​បន្ត​កើន​ឡើង​ចាប់​តាំង​ពី Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​ជាង​គេ​អំឡុង​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

Google បាន​ផ្ញើ​អ៊ីមែល​ប្រាប់​បុគ្គលិក​កាល​ពី​សប្ដាហ៍​មុន​អំពី​ការ​ហាម​ឃាត់​នេះ ដោយ​បាន​ប្រាប់​ថា​បុគ្គលិក​ដែល​មាន​ដំឡើង​កម្មវិធី Zoom លើ​ម៉ាស៊ីន​​ដែល​ផ្ដល់​ដោយ​​ Google គឺ​នឹង​ឃើញ​ថា​ Zoom លែង​ដំណើរ​ការ​បាន​ត​ទៀត។ គួរ​ដឹង​ថា​ Google មាន​ផ្ដល់​នូវ​កម្មវិធី​ឈ្មោះ Meet ជា​ផ្នែក​មួយ​នៃ G Suite ដែល​ជា​កម្ម​ប្រជែង​ប្រកួតប្រជែង​នឹង​ Zoom៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម