នៅ​ផ្ទះ​មិនឲ្យ​អត់ប្រយោជន៍ទេ! YoonA បង្ហាញ​ស្នាដៃដុត​នំ​ ឡើង​ល្អដូច​អ្នកអាជីព

  • 2020-04-09 04:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាន​លាន់​មាត់​ថា​តារា​ចម្រៀង​ និង​សម្ដែង​ YoonA (ក្រុម Girls' Generation) ពិត​ជាមាន​ទេពកោសល្យ​ស្ទើរ​គ្រប់​ជំនាញ​មែន​ មិន​ត្រឹម​តែ​អាច​ច្រៀង​ រាំ​ សម្ដែង​ បានទេ សូម្បី​កិច្ចការ​ផ្ទះ​ក៏​នាង​ប្រសព្វ​ដែរ។

តួ​យ៉ាង​ដូច​ក្នុង​អំឡុង​ពេល​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​គេ​ស្នើ​ឲ្យ​នៅ​ផ្ទះ​ ឬ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ដោយសារ​ COVID-19 ងាក​មក​ YoonA ឯណេះ​វិញ​បាន​យក​ពេល​មក​ដុត​នំ​នៅ​ផ្ទះ។ នាង​មិន​មែន​ជា​អ្នក​ជំនាញ​ដុតនំ ប៉ុន្តែ​អ្វី​ដែល​នាង​បាន​បង្ហាញ​ទៅ​កាន់​អ្នក​គាំទ្រ​គ្រាន់​តែ​ជា​អ្វី​ដែល​នាង​ចូល​ចិត្ត​ និង​សាក​ធ្វើ។

តោះ​ទស្សនា​ដូច​ខាងក្រោម​នូវ​ស្នាដៃដែល​នាងបាន​បង្ហាញនៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី