កម្មករ កម្មការនីដែលផ្អាកការងារក្នុងអំឡុងពេលកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ក្នុង១ខែ

  • 2020-04-09 10:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ និយោជិត ដែលផ្អាកការងារបណ្តោះអាសន្នក្នុងអំឡុងពេលកូវីដ១៩ ដែលមានកិច្ចសន្យាព្យួរការងារត្រឹមត្រូវពីខាងម្ចាស់សហគ្រាសនឹងទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ក្នុង១ខែ។

លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន បញ្ជាក់ថា ក្នុងកាលៈទេសៈពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែជួបវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលក៏បានប្រកាស ឧបត្ថម្ភ៤០ ដុល្លារក្នុងមួយខែ ហើយម្ចាស់សហគ្រាសជួយឧបត្ថម្ភ ៣០ ដុល្លារ ដល់កម្មករ-កម្មការិនី ដែលផ្អាកការងារជាបណ្តោះអាសន្ន ដែលការអនុវត្តនេះស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ។ នេះជាប្រសាសន៌ផ្ទាល់របស់លោកក្នុងកម្មវិធីជីវិតយើងសង្គមយើង។

«រាជរដ្ឋាភិបាលអាចនឹងផ្ដល់ជូនទៅដល់បងប្អូនផ្ទាល់តែម្តងនូវការជួយឧបត្ថម្ភ៤០ ដុល្លារក្នុងមួយខែ ហើយម្ចាស់សហគ្រាសជួយ ៣០ ដុល្លារ នេះចំពោះកម្មករនិយោជិត ដែលជាកម្មករនៅក្នុងគ្រឹះស្ថានផ្ទាល់តែម្ដង ដែលម្ចាស់សហគ្រាសត្រូវធ្វើបែបបទ នៃការព្យួរកិច្ចសន្យាការងារ ស្របអ្វីនៅសេចក្តីណែនាំ របស់ក្រសួងការងារ ដែលរៀបនឹងចេញនាពេលខាងមុខនេះ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រដ្ឋចេញ ៤០ដុល្លារ ម្ចាស់រោងចក្រចេញ៣០ដុល្លារ ដល់កម្មករ-កម្មការិនី ដែលផ្អាកការងារ ដូច្នេះកម្មករ-កម្មការិនី ម្នាក់ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ៧០ ដុល្លារក្នុងមួយខែ៕

ប្រភព៖ ក្រសួងព័ត៌មាន   អត្ថបទ ៖ Art