Bruno​ ប្រាប់​ពី​មូលហេតុ​ដែល​សម្រេច​ជ្រើសរើស​យក​ Man Utd

  • 2020-04-10 03:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bruno Fernandes ដែល​ជា​តារា​រះ​ជំនាន់​ថ្មី​ក្នុង​ក្រុម​លោក​ Ole Gunnar Solskjaer បាន​ប្រាប់​ពី​មូលហេតុ​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​រូប​គេ​ចោល​ក្លឹប​ដទៃ​ហើយ​ស្រវា​យក​ Mancheser United។​

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​អះអាង​ថា​មូលហេតុ​ទី​មួយ​ដែល​ទៅ​ទឹកដី​ Old Trafford គឺ​ខ្លួន​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​តាំង​ពី​ក្មេង​មក​ ហើយ​មួយ​ទៀត​គឺ​អ្នក​ចាត់ការ​ Ole មាន​ជំនឿ​ចិត្ត​លើ​រូប​គេ​ខ្លាំង​បំផុត​។​ Bruno បាន​ផ្ទេរ​ពី Sporting ក្នុង​តម្លៃ​៤៧​លាន​ផោន​ទៅ​ United កាល​ពី​ខែ​មករា។​

បង្ហាញ​ខ្លួន​បាន​ជាង​២​ខែ​មក​នេះ​កីឡាករ​វ័យ​២៤​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ (Assist) បាន​៤​ដង​ ឈ្នះ​ពាន​ជា​តារា​ឆ្នើម​ប្រចាំ​ខែ​​នៅ Premier League៕ ​

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ ចិត្រា

អត្ថបទពេញនិយម