គ្រូ​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ​ សុផាន់​ ពន្យល់​វិធី​វ៉ៃ​កង់ឡាន​យក​ចង្វាក់​ចង្កេះ​ឲ្យ​ល្អ​

  • 2020-04-10 04:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​​​ប្រដាល់​ល្បីឈ្មោះ​ជំនាន់​ឆ្នាំ ២០០០​ លោក​ ពេជ្រ​ សុផាន់​ ពន្យល់​ពី​វិធី​ដែល​ឲ្យ​សិស្ស​កាន់​ដំបង​វ៉ៃ​កង់ឡាន​ឆ្វេង​ស្ដាំ​ ដើម្បី​ហាត់​យក​ចង្វាក់​ចង្កេះ​ឲ្យ​ល្អ​ ហើយ​ដៃ​មាន​ទម្ងន់​ថែម​ទៀតនៅ​ពេល​វ៉ៃ​ខាវ​ម្ដងៗ។​

លោក ពេជ្រ សុផាន់ និង​សិស្ស

លោក​ ពេជ្រ​ សុផាន់ បាន​ឲ្យ​ដឹង​ថា​ ការ​កប់​កង់ឡាន​ដាក់​​បញ្ឈរ​ឲ្យ​នៅ​ទទឹង​ខ្លួន​បែប​នេះ​ គឺ​សម្រាប់​ទុក​ឲ្យ​សិស្ស​ហាត់​វ៉ៃ​ដើម្បី​ឲ្យ​មាន​ចង្វាក់​ចង្កេះ​នេះ​បាន​ល្អ​ ងាយ​ស្រួល​ទាត់​ ងាយ​ស្រួល​ខាវ​ឆ្វេង​ស្ដាំ​ឆ្អឹងជំនី​ដៃគូ។​

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ចលនា​យុវជន​ ១៥៧ គុន​ខ្មែរ​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សិស្ស​របស់​លោក​ទាំង​អស់​គឺ​ត្រូវ​ហាត់​បែប។​ ក្នុង​១ថ្ងៃ​គឺ​ហាត់​២ដង​ បន្ទាប់​ចប់​ការ​ហាត់​ស្នៀត​ ឬ​លេង​សាច់ដុំ​រួច​ហើយ។​ ចំពោះ​សិស្ស​ដែល​មិន​សូវ​មាន​កម្លាំង​ទេ​ គឺ​ត្រូវ​វ៉ៃ​កង់ឡាន​ឆ្វេង​ស្ដាំ​នេះ​បែប​នេះ​ត្រឹម​៥០​ដង​ក្នុង​១លើក​ ហើយ​បន្ត​ធ្វើ​ឲ្យ​បាន​៥លើក​ទើប​អាច​ឈប់។​ ចំណែក​អ្នក​ដែល​មាន​កម្លាំង​ល្អ​អាច​ធ្វើ​រហូត​ដល់​១០០​ដង​ ហើយ​ធ្វើ​ឲ្យ​បាន​៥លើក​ទើប​ចប់។​ ហាត់​បាន​បែប​នេះ​គឺ​ដៃ​មាន​ទម្ងន់​តែ​ម្ដង​ ជា​ពិសេស​អ្នក​ដែល​ចូល​ចិត្ត​វ៉ៃ​នៅ​ពេល​ដៃគូ​បិទ​ឃុំ ឬវ៉ៃខាវ៕​

វីដេអូហ្វឹកហាត់៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី