ច្បាស់ហើយ! លក្ខណៈសម្បត្តិរបស់ Google Pixel 4a

  • 2020-04-10 07:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន Google Pixel 4a បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​មួយ​ដែល​ពេល​នោះ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ត្រូវ​បង្ហាញ​ចេញ។ ពេល​នេះ​​ក្រុម​ការងារ​ 9to5Google ទទួល​បាន​ដំណឹង​ចុង​ក្រោយ​បន្ថែម​ទៀត​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់ Pixel 4a ដែល​ជា​ដំណឹង​ច្បាស់​ការណ៍​មួយ។

Pixel 4a នឹង​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 730 និង​មាន​ជម្រើស​អង្គ​ផ្ទុក​យ៉ាង​តិច​ចំនួន​ពីរ​គឺ ៦៤GB និង ១២៨GB។ ទាំង​ពីរ​ប្រភេទ​គឺ​​មាន​បំពាក់ RAM ទំហំ ៦GB។ វា​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 មក​​ស្រាប់ និង​អាច​ទទួល​បាន​ការ​អាប់ដេត​ Software រយៈពេល ៣ឆ្នាំ។

អេក្រង់​របស់ Pixel 4a មាន​ទំហំ ៥,៨១ អ៊ីញ ជា​ប្រភេទ​ OLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ២៣៤០x១០៨០ ភីកសែល និង​មាន​ចោះ​រន្ធ​តូច​មួយ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ៨MP។ តួ​ខ្លួន​របស់​វា​គឺ​ជា​ប្រភេទ​ប្លាស្ទិក។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​បំពាក់​មក​ជា​មួយ​នូវ​កាមេរ៉ា​មួយ​គ្រាប់​ទំហំ ១២,២ MP ដែល​មាន​មុខងារ​រក្សា​លំនឹង OIS និង EIS។ វា​មាន​សមត្ថភាព​ថត​វីដេអូ​ដល់​កម្រិត 4K/30fps ហើយ​កាមេរ៉ា​ខាង​មុខ​បាន​ត្រឹម 1080/30fps ប៉ុណ្ណោះ។

ថាមពល​ថ្ម​គឺ​មាន​ទំហំ ៣០៨០ mAh និង​មាន​រន្ធ​សាក​ថ្ម​ USB Type-C ដែល​មាន​ល្បឿន​សាក ១៨វ៉ាត់។ សម្រាប់​ការ​សាក​ថ្ម​មិន​ប្រើ​ខ្សែ​ មិន​មាន​ឡើយ។ ចំណុច​ដទៃ​ទៀត​មាន​រន្ធ​កាស​ 3.5mm, មាន​ឈីប​សុវត្ថិភាព Titan M របស់ Google និង​មិន​មាន Pixel Neural Core ជា​មួយ Soli Sensor ឡើយ។

Pixel 4a ត្រូវ​បាន​គេ​រំពឹង​ថា​មាន​តម្លៃ ៣៩៩​ដុល្លារ​នៅ​សហរដ្ឋអាមេរិក។ កន្លង​មក​គេ​រំពឹង​ថា​វា​នឹង​ប្រកាស​ចេញ​នា​ខែ​ក្រោយ​ក្នុង​កម្មវិធី I/O ឆ្នាំ ២០២០ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ ហេតុ​នេះ​គេ​មិន​ដឹង​ថា​ស្មាតហ្វូន​នេះ​នឹង​បង្ហាញ​មុខ​ពេល​ណា​ឡើយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង