មាន​កម្រិត​វប្បធម៌​ខ្ពស់​មិន​ធម្មតា! ថ្នាក់​​ដឹកនាំ "ផ្សារ​កសិផល​ធម្មជាតិ" របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា

  • 2020-04-11 03:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បើក​ដំណើរ​ការ​ប្រមាណ​១​ខែ​មក​ហើយ ដោយ​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​បន្លែ​គុណភាព​ខ្ពស់ ធម្មជាតិ​ពិត​ៗ។ ឥឡូវ​នេះ សូម​ណែនាំ​ថ្នាក់​ដឹកនាំ​ផ្សារ​ដែល​ជា​ជនជាតិ​ខ្មែរ បាន​បញ្ចប់​ការ​សិក្សា​ពី​អឺរ៉ុប។

តាម​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឲ្យ​ដឹង​ថា ប្រធាន ឬ​ថ្នាក់​ដឹកនាំ "ផ្សារ​កសិផល​ធម្មជាតិ" របស់​លោក​ឧកញ៉ា គឺ​មាន​ឈ្មោះ​ថា សម វិទូ ដែល​ជា​បុគ្គល​ដ៏​សំខាន់ និង​មាន​ប្រវត្តិ​ការ​សិក្សា និង​ការងារ​ល្អ​គួរ​ជា​ទី​មោទនៈ។ តាម​សាវតារ លោក សម វិទូ កើត​នៅ​ថ្ងៃ​ទី ៣១ មករា ១៩៧៥ មក​ទល់​បច្ចុប្បន្ន​លោក​មាន​វ័យ ៤៥ឆ្នាំ​ហើយ។

លោក សម វិទូ

តាម​ប្រវត្តិ​ការ​សិក្សា​របស់​លោក​បាន​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ព្រៃឈើ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅក្នុង​ឆ្នាំ​សិក្សា ១៩៩១-១៩៩៥។ ក្រោយ​មក​លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​​ប្រទេស​ក្នុង​សង្គម​អឺរ៉ុប គឺ​ប្រទេស​ប៊ែលហ្សិក។ បាន​លោក​សិក្សា​នៅ​សាកលវិទ្យាល័យ​កាតូលិក​ដូលីវ័ង ជំនាញ បរិញ្ញាបត្រ​ជាន់​ខ្ពស់ វិទ្យាសាស្ត្រ​កសិកម្ម និង​វិស្វករ​ជីវសាស្ត្រ។ លោក​ចូល​រៀន​នៅ​ឆ្នាំ ២០០៤ និង​បញ្ចប់​នៅ​ឆ្នាំ ២០០៦។

ក្រោយ​ពី​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ខាង​លើ​នៅ​ប៊ែលហ្សរិក លោក សម វិទូ ក៏​បាន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ហើយ​បាន​ចូល​បម្រើ​ការងារ និង​មាន​ស្នាដៃ​ជា​ច្រើន​ដូច​ខាង​ក្រោម៖

ប្រវត្តិ​ការងារ៖

បច្ចុប្បន្ន៖ ប្រធាន​ត្រួត​ពិនិត្យ​ស្តង់ដារ​ផលិតផល​នៃ "ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា" ដោយ​លោក​ទើប​នឹង​ចូល​កាន់​ការងារ​នេះ​ថ្មី​ៗ​ប៉ុណ្ណោះ។ វិល​ទៅ​រក​ការងារ​ក្នុង​អតីតកាល​របស់​លោក​វិញ៖

-តួនាទី:​ ទីប្រឹក្សាឯករាជ្យ ផ្នែកសាកវប្បកម្ម ខែតុលា ២០១៧ ដល់ កុម្ភៈ ២០២០ គម្រោងច្រករបៀងអភិរក្សជីវចម្រុះមហាអនុតំបន់ទន្លេមេគង្គ របស់ធនាគារអភិវឌ្ឍន៍អាស៊ី -តួនាទី: នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) ពី​ខែ​មេសា ២០១៤ ដល់​ខែ មីនា២០១៨

-តួនាទី: នាយកកម្មវិធី មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) ពីឆ្នាំ ២០០៧ ដល់​ខែ មីនា ២០១៤

-តួនាទី: អ្នកស្រាវជ្រាវ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) និងសាកលវិទ្យាល័យ កាតូលីកដឺលូវ័ង ២០០៤-២០០៧

-តួនាទី: អ្នក​សម្រប​សម្រួល​កម្មវិធី មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (អង្គការ​សេដាក) ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៣

-សមាជិកនៅក្នុងសមាគមអ្នកជំនាញ៖(តួនាទីៈ សមាជិក​ក្រុមប្រឹក្សា​ភិបាល​របស់​បណ្តាញ​ការងារ​ដើម្បី​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​មូលដ្ឋាន (PROLINNOVA) អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ ឆ្នាំ ២០០៧-ឆ្នាំ២០១១

តួនាទីៈ សមាជិក​ក្រុមប្រឹក្សា​ភិបាល​របស់​បណ្តាញ​ការងារ​ឆ្ពោះ​ទៅ​រក​សរីរាង្គ​អាស៊ី (TOA)​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៤ ដល់ ឆ្នាំ ២០១៩

តួនាទី សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​មិត្ត​កសិករ​មីក្រូហ្វាយណេន (MKK) ពី​ឆ្នាំ ២០១៨ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២០)

ស្នាដៃ៖ ក្នុង​ដំណើរ​អាជីព​ការងារ​ក្នុង​វិស័យ​កសិកម្ម​លោក សម វិទូ សម្រេច​បាន​ស្នាដៃ​ជា​ច្រើន ដោយ​បាន​បង្កើត​ជា​ឯកសារ​អំពី​កសិកម្ម និង​ផ្នែក​ផ្សេង​ទៀត​ជា​ច្រើន៖

-ប្រព័ន្ធ​កសិកម្ម និង​ឌីណាមិក​នៃ​ការ​ប្រើប្រាស់​ដី​ធ្លី លើ​វិស័យ​កសិកម្ម​នៅ​តំបន់​ដែល​ទទួល​រង​ការ​អភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ និងខេត្តកំពង់ធំ ឆ្នាំ២០០៧។

-ការ​សិក្សា​ពី​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា ក្នុង​ខេត្ត​កំពង់ធំ ខេត្តព្រះសីហនុ សៀមរាប និងរតនៈគិរី ឆ្នាំ២០០៦

-ការ​រៀប​ចំ​ថ្នាល​បណ្តុះ​កូន​ឈើ និង​ការ​ដាំដុះ​ឈើ​ពហុប្រយោជន៍ ឆ្នាំ ២០០០

-ការ​វាយ​តម្លៃ​លើ​សេដ្ឋកិច្ច​គ្រួសារ នៅ​ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ឆ្នាំ១៩៩៩

-សកម្មភាព​រក​ប្រាក់​ចំណូល​នៅ​តំបន់​ជុំ​វិញ​ទី​ក្រុង​ភ្នំពេញ ឆ្នាំ១៩៩៩

-ការ​វាយ​តម្លៃ​ពី​សេដ្ឋកិច្ច​សង្គម និង​កសិកម្ម​នៅ​តំបន់​ដែល​ប្រើប្រាស់​ព្រែក និង​លទ្ធភាព​ក្នុង​ការ​ ស្តារ​ព្រែក​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ឆ្នាំ១៩៩៩។

ការចូលរួមការបណ្តុះបណ្តាល ថ្នាក់​ជាតិ និងអន្តរជាតិ

-ខែ មេសា ដល់​ខែ​វិច្ឆិកា ២០១៥ ប្រធាន​បទ ភាព​ជា​អ្នក​ដឹកនាំ និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល រៀប​ចំ​ដោយ បណ្ឌិត​សភា​សង្គម​ស៊ីវិល (CSA) នៅ​ក្រុង​ព្រះសីហនុ ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា និង​ក្រុង​ប៊ន​ប្រទេស អាល្លឺម៉ង់

-២៩ វិច្ឆិកា ដល់ ០៤ ធ្នូ ២០០៣ ប្រធាន​បទ ការ​គិត​ជា​វិជ្ជមាន រៀប​ចំ​ដោយ បណ្ដាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ (CAN) នៅ​ខេត្ត​សៀមរាប

-១៧ ដល់ ២១ ឧសភា ២០០៣ ប្រធាន​បទ ជំនាញ​អ្នក​សម្រប​សម្រួល រៀប​ចំ​នៅ​ខេត្ត​ព្រះសីហនុ

និង​ការ​ចូល​រួម​បណ្តុះ​បណ្តាល សិក្ខាសាលា​ ថ្នាក់​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប

ភាសា៖ លោក សម វិទូ អាច​ប្រើ​ប្រាស់​ភាសា​ដូច​ខាង​ក្រោម

• ខ្មែរៈ ភាសា​កំណើត

• អង់គ្លេសៈ និយាយ សរសេរ និងស្តាប់បានល្អ

• បារាំងៈ និយាយ សរសេរ និង​ស្តាប់ មធ្យម

ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី ស្ថិតនៅ​ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ប្រិយមិត្ដ​អាច​កុម្ម៉ង​ និងសេវាកម្មដឹកជញ្ជូន បាន​តាម​ទូរស័ព្ទ​លេខ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖ ទារិកា