មក​ម្តង​នេះ​ខ្លឹម ស្មាតហ្វូន​សម្រាប់​ Gamer របស់ Lenovo អាច​សាក​ថ្ម​លឿន​ជាង​គេ​ក្នុង​លោក

  • 2020-04-14 06:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo Legion បាន​ពង្រីក​ខ្លួន​ពី​វិស័យ Gaming លើ Laptop មក​ដល់​ឧស្សាហកម្ម​ស្មាតហ្វូន ដែល​ត្រៀម​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ចំណុច​រសើប​មួយ​ក្រុមហ៊ុន​ទើប​តែ​បង្ហើប​ឲ្យ​ដឹង គឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សាក​ថ្ម​រហ័ស​ដែល​គាំទ្រ​ដល់​កម្លាំង ៩០ វ៉ាត់​ឯ​ណោះ។ ផ្ទាំង​ផ្សព្វផ្សាយ​អួត​ពី​ប្រព័ន្ធ​សាក​ថ្ម​បាន​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ចិន Weibo ដែល​នេះ​រាប់​ថា​ជា​ប្រព័ន្ធ​សាក​លឿន​ជាង​គេ​បង្អស់​ក្នុង​ពេល​បច្ចុប្បន្ន។

រំឭក​ថា​មាន​ម៉ូឌែល​ ២ របស់ Oppo និង Black Shark សព្វថ្ងៃ​ឈរ​ចំណុច​កំពូល​តែ​សាក​បាន​ត្រឹម ៦៥ វ៉ាត់​ បែប​នេះ​ការ​មក​ដល់​របស់ Lenovo Legion ​គឺ​នឹង​កក្រើក​ខ្លាំង ល្មម​ឲ្យ​ Gamer កាន់​តែ​ពុះកញ្ជ្រោល​ចង់​ឃើញ​ឲ្យបានឆាប់​រហ័ស​បំផុត៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា