អីយ៉ា...ឧកញ៉ា ដួង ឆាយ លាន់​មាត់សរសើពីផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា​​

  • 2020-04-14 07:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន​កេរ្តិ៍​ឈ្មោះ បោះ​សំឡេង​ក្នុង​សង្គម​កាន់​តែ​ច្រើន បាន​ចាប់​អារម្មណ៍​ពីកសិផល​ធម្មជាតិ​នៅ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា។ កន្លង​ទៅ​គេ​ឃើញ​មានតារា​ចម្រៀង​ល្បីៗ​ដូច៖ អ្នកនាង ឱក សុគន្ធកញ្ញា ពេជ្រ សោភា ខេម ខេមរៈ សិរីមន្ដ និង​កញ្ញា តន់ ច័ន្ទសីម៉ា ជា​ដើម បាន​ចេញ​មុខ​ពោល​កោត​សរសើរ​ពី​គុណភាព​កសិផល​នៅ​ផ្សារមួយ​នេះ ក្រោយ​ពី​បាន​នាំគ្នាទិញ​បន្លែ ត្រី និង​សាច់ យកទៅ​បរិភោគ។

ឥឡូវ​នេះ​បាន​ធ្លាយ​មក​ដល់​ក្នុង​ត្រកូល​អភិជន​ហើយ។ លោក​ឧកញ៉ា ដួង ឆាយ ដែល​ជា​បុគ្គល​ល្បី​ឈ្មោះមួយរូប​ខាង​បេសកកម្ម​មនុស្សធម៌ និង​មាន​ទ្រព្យ​សម្បត្ដិស្ដុកស្ដម្ភ ក៏​ជាប់​ចិត្ត​នឹង​កសិផល​ធម្មជាតិ​នៅ​ផ្សារ​ទំនើបនេះ​ដែរ។

លោក​ឧញ៉ា ដួង ឆាយ៖" ខ្ញុំ​ជឿជាក់ បន្លែ សាច់​ធម្មជាតិ​គ្មាន​ជាតិ​គីមី ពី​ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា មាន​សុវត្ថិភាព​ខ្ពស់ ពេល​ដែល​យើង​ញ៉ាំ​បាយ​នៅ​ផ្ទះ"។

សូម​បញ្ជាក់​ថា ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា ដែល​ទើប​បើក​ដំណើរការ​ថ្មី​ៗ​នេះ បាន​គិតគូរ​ពី​សុខភាព​អ្នក​បរិភោគ​ជា​ចម្បង ដោយ​ផ្សារ​មាន​អ្នក​ជំនាញ​ឯកទេស​កសិកម្ម​ក្នុង​ការ​ប្រមូល​យកសំណាក​កសិផល​ទាំង​អស់​ទៅ​ចូល​ឡាបូ​ពិនិត្យ​​គុណភាពមុននឹងដាក់លក់ ហើយបច្ចុប្បន្នមានកសិផលជាង៣០០មុខ កំពុងដាក់លក់។

ជាក់​ស្ដែង​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​ផ្សារ​ទំនើបឡេង ណាវ៉ាត្រា ទើប​បាន​បដិសេធ​មិន​ទទួល​យក​បន្លែ​ត្រសក់​ផ្អរ និង​ផ្លែ​ស្វាយ​របស់​កសិករ​ពីរ​គ្រួសារ​ទៅ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​ ឡេង ណាវ៉ាត្រា បន្ទាប់​ពី​រក​ឃើញ​ថា កសិផល​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

ជាមួយ​គ្នា ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ក៏បាន​អំពាវ​នាវ​ដល់​​បងប្អូនដែលមានកសិផលផ្ទាល់ខ្លួន និង​ច្បាស់ថាគ្មានសារធាតុគីមី សូម​ធ្វើការទាក់ទងមកផ្សារ​តាមប្រអប់សារដើម្បីរក​ឱកាស​ធ្វើ​ការ​ជាមួយ​គ្នា​បាន ហើយ​ក្រុមការងាររៀបចំនឹងចុះត្រួតពិនិត្យពីគុណភាពតាមពេលវេលាសមគួរណាមួយ អាចផ្គត់ផ្គង់តាមស្ថានភាពជាក់ស្ដែង។

ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី ស្ថិតនៅ​ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ប្រិយមិត្ដ​អាច​កុម្ម៉ង​ និងសេវាកម្មដឹកជញ្ជូន បាន​តាម​ទូរស័ព្ទ​លេខ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី