ល្អ​មើល​ហើយ​អាទិត្យ​នេះ​ ឡៅ​ ចិត្រា​ ប៉ះ​ មឿន​ សុខហ៊ុច​ ឡៅ​ ចន្រ្ទា​ ប៉ះ​ ឡុង​ សុភី​

  • 2020-04-15 04:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សប្ដាហ៍​នេះ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ​ បាន​មើល​ត្រូល​ ឡៅ​ ទៀត​ហើយ​ប៉ះ​សុទ្ធ​តែ​កីឡាករ​ខ្លាំង​ៗ​ម្នាក់​ប៉ះ​ មឿន​ សុខហ៊ុច​ ម្នាក់​ប៉ះ​ ឡុង​ សុភី ​ថ្ងៃសៅរ៍​លើ​សង្វៀន​ CNC ។​

ច​​ន្រ្ទា និង​ សុភី

ចំពោះ​ ឡៅ​ ចន្រ្ទា​ ប៉ះ​ជា​មួយ​ ឡុង​ សុភី​ នេះ​អាច​ថា​គូ​សងសឹក​ផង​ដែរ​ ព្រោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ធ្លាប់​តតាំង​គ្នា​ម្ដង​ហើយ។​ សុភី​ ទើប​តែ​ឈ្នះ​សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ វង្ស​ វិឆ័យ​ កាល​ពី​សប្ដាហ៍​មុន​ ឥលូវ​សប្ដាហ៍​នេះ​បាន​ជួប​កីឡាករ​មក​ពី​ឆត្រយោង​ទៀត​ហើយ។​

ចិត្រា និង សុខហ៊ុច

ឡៅ​ ចិត្រា​ ប៉ះ​ មឿន​ សុខហ៊ុច​ គឺ​ជា​គូ​គួរឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​និយម​ទស្សនា​គុន​ខ្មែរ​ ព្រោះ​ម្នាក់​ជា​កីឡាករ​រលក​ក្រោយ​ ម្នាក់​ជា​កីឡាករ​ចាស់​វង្សា​ដែល​មាន​ប្រវត្តិ​ជួប​តាំង​ពី​ កែវ​ រំចង់​ មក​ម្ល៉េះ។ ​សុខហ៊ុច​ ទើប​តែ​យក​ឈ្នះ​ពិន្ទុ​ ឡុង​ សំណាង​ សប្ដាហ៍​មុន​ ឥលូវ​នេះ​មក​ស្វាគមន៍​សិស្ស​ប្អូន​មួយ​រូប​ទៀត​ហើយ​ ប៉ុន្តែ​យ៉ាង​ណា​លើក​នេះ​រឹតតែ​ពិបាក​ជាង​មុន​ទៅ​ទៀត​ ព្រោះ​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ល្អ​មួយ​រូប​ និង​មាន​ស្នៀត​គ្រោះ​ថ្នាក់​ច្រើន។​

ត្រកូល​ ឡៅ​ ទាំង​ពីរ​នាក់​នេះ​ប្រកួត​នៅ​លើ​សង្វៀន​ CNC​ មែន​តែ​កម្មវិធី​ផ្សេង​គ្នា​ ឡៅ​ ចិត្រា​ ប៉ះ​ មឿន​ សុខហ៊ុច​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ចាប់​ពី​ម៉ោង​ ៨​ តទៅ​ ចំណែក​ ឡៅ​ ចន្រ្ទា​ ប៉ះ​ ឡុង​ សុភី​ ល្ងាច​ថ្ងៃ​សៅរ៍​ ចាប់​ពី​ម៉ោង​ ៦ល្ងាច៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​