កីឡាករ​ក្មេងៗ​​របស់ Real Madrid ទាំង​នេះ នឹង​​ប្រជែង​យកតំណែង​​​រៀមច្បង

  • 2020-04-15 04:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid សំបូរ​កីឡាករ​​ចាស់ៗ​ជា​ច្រើន​ដូចជា Bale, Hazard, Macelo, Kroos និង Modric ប៉ុន្តែ​កីឡាករ​ក្មេង​ៗ​របស់​ក្រុម​អធិរាជ​ស្ដេច​ស​ក៏​មាន​ច្រើន​ដូច​គ្នា​រួមមាន Rodrygo និង Vinicius ជាដើម។ រលក​ក្រោយ​ដេញ​រលក​មុខ ដូច្នេះ​គេហទំព័រ Macar បាន​បង្ហាញ​កីឡាករ​១០​រូប ដែល​នឹង​ប្រជែង​យក​តំណែង​រៀមច្បង​។ តើ​ពួកគេ​​ជា​នរណា​ខ្លះ? ហើយ​អ្នកណា​នឹង​ជំនួស​តំណែង​អ្នកណា?

#១.Odegaard (២១​ឆ្នាំ) vs Modric (៣៤)

អនាគត​របស់ Modric នៅ Real មិន​ទាន់​ច្បាស់​នៅ​ឡើយ ដ្បិត​វ័យ​កាន់​តែ​ជ្រេ និង​ខកខាន​ជាប់​ជម្រើស​១១​នាក់​ដំបូង ហើយ Real បាន​មើល​ឃើញ​ថា​កីឡាករ​ន័រវែស Odegaard អាច​ជំនួស​តំណែង​ជម្រើស​ជាតិ​ក្រូអាត​បាន។ ​

#២. Valverde (២១) vs Kroos (៣០)

Valverde បាន​បង្ហាញ​ខ្លួន​​ ៣៨​ប្រកួត​ហើយ​​ឱ្យ​​ Real Madrid ហើយ​ជា​លទ្ធផល​​រូប​គេ​បាន​ធ្វើ​ឱ្យ Kroos អង្គុយ​កៅអី​បម្រុង​ច្រើន​ដង​ដែរ។

#៣. Vinicius (១៩) vs Hazard (២៩)

ស្លាប​ឆ្វេង​នៅ​ Real ជា​តំណែង​របស់​កីឡាករ​បែលហ្សិក Hazard ប៉ុន្តែ​ក្រោយ​រូប​គេ​របួសលោក Zidane បាន​ឱ្យ​ Vinicius ជំនួស កាល​លេង​ Clasico តទល់​ជាមួយ Barcelona។

#៤. Rodrygo (១៩) vs Bale (៣០)

អនាគត​តំណែង​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ Bale អាច​នឹង​ធ្លាក់​ទៅ​លើ​កណ្ដាប់​ដៃ​កីឡាករ​ប្រេស៊ីល Rodrygo។ ឱកាស​ជាច្រើន​លើក​នៅ​រដូវ​កាល​នេះ យុវជន​បាន​ប្រជែង​យក​តំណែង​របស់ Bale និង Lucas Vazquez និង​បាន​ធ្វើ​ឱ្យ​លោក Zidane ជឿជាក់។ ចំណែក Bale អាច​នឹង​ត្រូវ Real វៃ​ចេញ។

#៥. Achraf (២១) vs Carvajal (២១)

អំឡុង​ពេល​នៅ​ជាមួយ Real តំណែង​​​ការពារ​របស់​ Carvajal បាន​រង្គោះរង្គើ។ យ៉ាងណា Achraf បាន​បង្ហាញ​ថា​រូប​គេ​ល្អ​គ្រប់​គ្រាន់​ក្នុង​តួនាទី​នេះ បន្ទាប់​លេង​នៅ  Borussia Dortmund ក្នុង​លក្ខខណ្ឌ​ខ្ចីជើង ហើយ​រូប​គេ​​ត្រូវ​បាន​កំណត់​នឹង​មក​ Real វិញ​នៅ​រដូវ​ក្ដៅ​នេះ។

#៦. Mendy (២៤) vs Marcelo (៣១)

ក្នុង​ពីរ​រដូវ​កាល​នេះ Marcelo ហាក់​បាត់​ឱកាស​លេង​នៅ​ការពារ​ឆ្វេង ជំនួស​ដោយ Sergio Reguilon ហើយ​ បច្ចុប្បន្ន Mendy ក្ដាប់​បាន​តួនាទី​នេះ។

#៧. Lunin (២១) vs Courtois (២៧)

ជម្រើស​​អ្នក​ចាំទីដៃ​ទី​មួយរបស់ Courtois អាច​នឹង​ត្រូវ​ធ្លាក់​លើ Lunin ព្រោះ​ក្លឹប​ Real Madrid បាន​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​គេ។

#៨. Jovic (២២) vs Benzema (៣២)

បើ​ទោះ​បី​សមត្ថភាព​មិន​ទាន់​ល្អ​គ្រប់គ្រាន់ ប៉ុន្តែ​អនាគត​ខ្សែ​ប្រយុទ្ធ​ Jovic នឹង​ដណ្ដើម​កន្លែង​ខ្លា​ចាស់ Benzema ខណៈ​បច្ចុប្បន្ន​រូប​គេ​នៅ​មិន​ទាន់​ស៊ីដាច់ Mariano Diaz ក្នុង​ការ​ដណ្ដើម​តំណែង​នេះ​នៅ​ឡើយ​ទេ។

#៩. Militao (២២) vs Ramos (៣៤)

ប្រធាន​ក្រុម​បាន​ចាប់​ផ្ដើម​អាជីព​ជាមួយ Real តាំង​ពី​គេ​ចេញ​ពី  Sevilla នៅ​អាយុ​ ១៩​ឆ្នាំ ហើយ​បច្ចុប្បន្ន​មាន​វ័យ ៣៤​ឆ្នាំ។ ប៉ុន្តែ Real បាន​នាំ​យក Militao មក​បន្ថែម ហើយ​​រូប​គេ​នឹង​ជំនួស​តំណែង​ការ​ពារ​ Ramos បាន​ពេល​អនាគត។ ​

#១០. Kubo (១៨) vs Isco (២៧)

ចំពោះ​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​បម្រើ​កណ្ដាល Isco ក៏​មិន​ធានា​ដែរ​នៅ​ Real Madrid បើ​ទោះ​ប៉ុន្មាន​​ខែ​មក​នេះ គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ក៏​ដោយ ហើយ​​គេហទំព័រ Macar បាន​លើក​ឡើង​ថា តំណែង​របស់​គេនឹង​ធ្លាក់​លើ​កណ្ដាប់​ដៃ Kubo៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម