ហ្គេម ២ ចំណេញជិត ៥០ ដុល្លារ អ្នកលេង PS4 អាច Download បាន Free តែមានពេលកំណត់
- 2020-04-15 07:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម ២ ចំណេញជិត ៥០ ដុល្លារ អ្នកលេង PS4 អាច Download បាន Free តែមានពេលកំណត់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony ក៏បានចេញផ្សាយនូវយុទ្ធនាការថ្មីមួយ ដែលជាការចូលរួមចំណែកលើកទឹកចិត្តឲ្យមនុស្សចំណាយពេលនៅផ្ទះឲ្យកាន់តែច្រើន ដើម្បីសុវត្ថិភាពនិងបញ្ចៀសការរាតត្បាតវីរុសកូវីដ១៩។
យុទ្ធនាការ Play At Home របស់ Sony គឺបែងចែកជា ២ ដំណាក់កាលដោយនាំផលចំណេញទាំងដល់អតិថិជនអ្នកប្រើប្រាស់ម៉ាស៊ីនហ្គេម PlayStation 4 និងក្រុមហ៊ុនផលិតហ្គេមខ្នាតតូចដែលកំពុងរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។
ទីមួយគឺ Sony បានផ្តល់ជូនការ Download ហ្គេមចំនួន ២ ឥតគិតថ្លៃសម្រាប់អតិថិជនប្រើ PS4 ដោយរួមមានហ្គេម Uncharted: The Nathan Drake Collection តម្លៃដើម ១៩,៩៩ ដុល្លារ និង Journey តម្លៃដើម ២៤,៩៩ ដុល្លារ។ ប៉ុន្តែការដាក់ឲ្យទាញយកឥតគិតថ្លៃនេះ គឺមានរយៈពេលកំណត់ដោយចាប់អនុវត្តចន្លោះពីថ្ងៃទី ១៥ មេសា ដល់ ៥ ឧសភា ឆ្នាំ ២០២០។
ទីពីរ Sony បញ្ចេញកញ្ចប់ថវិកាជួយទ្រទ្រង់ដំណើរការអាជីវកម្មក្រុមហ៊ុនផលិតហ្គេមខ្នាតតូចដែលជួបវិបត្តិហិរញ្ញវត្ថុនាស្ថានភាព COVID-19 ជាមួយកញ្ចប់ថវិការួមប្រមាណ ១០ លានដុល្លារអាមេរិក៕
អានអត្ថបទ: