Inter ចង់​បាន​ Griezmann ពី​ Barcelona ដូរ​គ្នា​​ជាមួយ​​ Martinez

  • 2020-04-16 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter បាន​ទាមទារ​ឲ្យ​ Barcelona យក​ Antoine Griezmann មក​ដូរ​គ្នា​បើ​សិន​ជា​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ Lautaro Martinez។​

Griezmann

Martinez វ័យ​២២​ឆ្នាំ​ កំពុង​ទាក់ទង​យ៉ាង​ក្ដៅ​គគុក​ពី​សំណាក់​ក្រុម​ជើង​ឯក​ LaLiga ក្រោយ​ឡើង​ជើង​នៅ​ក្របខ័ណ្ឌ​ Serie A។​ យ៉ាង​ណា​ Inter ចង់​បាន​កីឡាករ​ណា​ម្នាក់​ដ៏​សក្ដិសម​សម្រាប់​ជំនួស​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ ហើយ​ Griezmann ជា​ជម្រើស​ល្អ​បំផុត។​​

Griezmann ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ជាមួយ​ Barcelona ពោល​គឺ​ខុស​ការ​រំពឹង​ទុក​ពី​សំណាក់​គ្រូ​បង្វឹក​ដែល​ទាមទារ​​រូប​គេ​លេង​ឲ្យ​ដល់​កម្រិត​កំពូល​​។ Martinez ឯណោះ​វិញ​ស៊ុត​បញ្ចូល​ទី​១៦​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​គ្រាប់​ឲ្យ​ Inter៕

Martinez

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ