ក្នុងមួយថ្ងៃ! សិង្ហបុរីរកឃើញអ្នកឆ្លងថ្មីជាង ៧០០នាក់ ច្រើន​បំផុតមិន​ធ្លាប់មាន

  • 2020-04-17 03:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​សិង្ហបុរី បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​មាន​អ្នក​ឆ្ល​ងវីរុស​កូវីដ១៩​ថ្មី​សរុប ៧២៨​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ។

យោង​តាម​ប្រភ​ព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​អស់ ក្នុង​នោះ​មាន ៦៥៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ពលករ​ស្នាក់​នៅ​កន្លែង​រួម។ ចំនួន​នេះ កើន​ឡើង​ច្រើន​ជាង​របាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ដែល​មាន​អ្នក​ឆ្លង​ថ្មី ៤៤៧​នាក់។ យ៉ាង​ណា​មិញ មិន​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ឆ្លង​វីរុស​នេះ​ទេ។ គិត​មក​ត្រឹម​ថ្ងៃ​សុក្រនេះ សិង្ហបុរី​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​សរុប ៤ ៤២៧​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១០នាក់ និង​ព្យាបាល​ជា​សះ​ស្បើយ ៦៨៣​នាក់៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន