ប្លែកអារម្មណ៍! មើល S20 Ultra ត្រូវគេយកប្រកួតនឹង Nokia 808 PureView

  • 2020-04-17 06:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រៀបធៀប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រូវ​បាន​គេ​បង្កើត​ឡើង​ ដែល​ប្រៀប​ធៀប​សមត្ថភាព​ថត​រូប​របស់ Galaxy S20 Ultra ជា​មួយ​នឹង Nokia 808 PureView ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ។

មុន​មើល​ការ​ប្រៀប​ធៀប​គួរ​ដឹង​ថា​ Nokia 808 PureView មាន​កាមេរ៉ា​ទំហំ ៤១MP ដែល​មាន​សមត្ថភាព​ Zoom ចូល​បាន ៤ដង ដោយ​មិន​បាត់បង់​គុណភាព។ ចំណែក​ Galaxy S20 Ultra មាន​កាមេរ៉ា​រហូត​ដល់ ៤ គ្រាប់​ ដោយ​កាមេរ៉ា​ទំហំ ១០៨MP, កាមេរ៉ា Telephoto ទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ១២MP និង​កាមេរ៉ា​វាស់​ជម្រៅ​រូបភាព។

ការ​ប្រៀប​ធៀប​មាន​ចែក​ជា​ច្រើន​ដំណាក់​កាល រួម​មាន​ការ​ថត​រូប​ពេល​ថ្ងៃ, ការ​ថត​រូប​នៅ​ទី​ងងឹត, ការ​ថត​ពេល​​ថ្ងៃ Zoom ចូល​ពីរ​ដង, ការ​ថត​ពេល​យប់​ Zoom ចូល​ពីរ​ដង, ការ​ថត​ពេល​​ថ្ងៃ Zoom ចូល​បួន​​ដង, ការ​ថត​ពេល​យប់​ Zoom ចូល​​បួនដង, ការ​ថត​ពេល​ថ្ងៃ​ដោយ​ប្រើ​កម្រិត Resolution ពេញ (១០៨MP និង ៣៨MP) និង​ការ​ថត​ពេល​​ងងឹត​ដោយ​ប្រើ​កម្រិត Resolution ពេញ។

ចង់​ដឹង​លទ្ធផល​យ៉ាងណា ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង