សូលទីឡូអង្គរ ​ដក​កីឡាករ​២​រូប ​ក្រោយ​ធ្វើ​រឿង​មិន​សម​ជា​កីឡាករ​អាជីព​

  • 2020-04-17 07:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់ សូលទីឡូ​អង្គរ ​បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​កីឡាករ​២​រូប ​ក្រោយ​ពី​ពួកគេ​ធ្វើ​រឿង​មិន​សម​ជា​កីឡាករ​អាជីព ​ខុស​វិន័យ​របស់​ក្លឹប​។

​កីឡាករ​ទាំង​ពីរ​នាក់​នោះ​គឺ ​កីឡាករ សឿង បញ្ញា ​និង​ប្រាក់ សុវណ្ណពិសិដ្ឋ។ ​ក្លឹប សូលទីឡូ​អង្គរ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ មានការសោកស្តាយ​ជាខ្លាំង និងសូមជូនដំណឹងពី​ការបញ្ចប់កិច្ចសន្យាកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ​និង​សឿង បញ្ញា ពី​ក្លឹប​ចាប់​ពី​ពេល​នេះ​តទៅ ​ដោយ​សារ​មិន​គោរពវិន័យ​ក្លិប ក្នុងនាមជាកីឡាករអាជីព។វាជា​ការ​សម្រេច​ចិត្ត​យ៉ាង​លំបាក តែ​យើងត្រូវតែធ្វើ ដើម្បីជាគម្រូ ​កុំអោយកើតមានលើកីឡាករផ្សេងៗ៕

អត្ថបទ៖ វ៉ាន់ សក្ដិ