រូបសម្បត្ដិពីរយ៉ាងដែលតារាសម្ដែង សន ពិសិដ្ឋ ទើបបញ្ចេញឲ្យគេឃើញ

  • 2020-04-20 03:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​អំពី​រូប​សម្បត្តិ តារា​សម្ដែង​ប្រុស សន ពិសិដ្ឋ គន់មើល​ស្ទើរ​មិន​ទាស់​ភ្នែក​សោះ។ ប៉ុន្តែ​សាមី​ខ្លួន​ពោល​ថា រូប​លោក​ពុំ​មាន​អ្វី​ពិសេស​ជាង​តារា​ប្រុស​ដទៃ​នោះ​ទេ ហើយអ្វីដែលលោកចង់បាន គឺសក់វែង និងមានសាច់ដុំធំល្អ ក៏មិនទាន់បានដូចបំណងទៀត។

សន ពិសិដ្ឋ បាន​បង្ហាញ​សាច់ដុំ និង​ពាក់​សក់​វែង​ជា​លើក​ដំបូង​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ដើម្បី​ថត MV ជាមួយ​អតីត​តារា​ម៉ូដែល និង​បច្ចុប្បន្នជា​អ្នក​និពន្ធ​វ័យ​ក្មេង​​ គឺអ្នកនាង ម៉ា នីតា ក្នុង​បទ​"សំឡេង​ហ្គីតា”។

ពិសិដ្ឋ និយាយ​ថា នៅ​ពេល​ដែល​ពាក់​សក់​សិប្បនិម្មិត​សម្ដែង​រាង​ទើសៗ តែ​លោក​មាន​ក្ដី​ស្រមៃ​ចង់​បាន​សក់​វែង ហើយ​សាច់​ដុំ​ធំ​ក៏​អាច​ស្រប​ខ្លួន​សម្ដែង​បាន​ធម្មតា។

លោក​មិន​អាច​ទុក​សក់​វែង ឬ​ធ្វើ​ឲ្យ​សាច់​ដុំ​ធំ​ហួស​មាឌ ព្រោះ​វា​មិន​ឆ្លើយតប​នឹង​ទីផ្សារ​សិល្បៈ​របស់​លោក​សព្វថ្ងៃ៖ "បើ​និយាយ​ទៅ​ទុក​សក់​វែង សម្ដែង​បាន​តែ​មួយ​បែប តែ​ម្ចាស់​ផលិតកម្ម និង​អ្នក​ដឹក​ភាគ​ច្រើន​តម្រូវ​ឲ្យ​យើង​មាន​សក់​ខ្លី"។

តោះ...! ប្រិយមិត្ដ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​ទស្សនា​ឈុតសក់វែង និងបង្ហាញសាច់ដុំរបស់ សន ពិសិដ្ឋ ក្នុងបទ​ចម្រៀង​នេះ​ទាំង​អស់​គ្នា៖

សន ពិសិដ្ឋ គឺ​ជា​តារា​សម្ដែង​ប្រុស​វ័យ​កណ្ដាល មាន​ភាព​លេចធ្លោ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ រូប​លោក​ត្រូវ​បាន​គេឯង​ស្គាល់ និង​គាំទ្រ​ច្រើន តាម​រយៈ​រឿង​ដំបូង​របស់​លោក គឺ​រឿង"ចៅ​ធុង​ចៅ​សាញ់" និង​ចុង​ក្រោយ​នេះ​មាន​ដូច​ជា​រឿង"អន្ទាក់​ស្នេហ៍” និង​រឿង"នាឡិកា​ដាល់​វិញ្ញាណ" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ