ឮមក​ថា Man Utd លួច​ចរចា​​កិច្ចសន្យា​និង​ប្រាក់​ខែ ​ស្ងាត់​ៗ​ជាមួយ​ Sancho រួចរាល់

  • 2020-04-20 03:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ជឿជាក់​ថា ពួក​គេ​នឹង​អាច​នាំ​យក​យុវជន​ឆ្នើម Jadon Sancho មក​កាន់ Old Trafford បាន​សម្រេច។

តាម​ការ​លេច​ឭ​ដំណឹង​មក​ Sancho សញ្ជាតិ​អង់គ្លេសបាន​យល់​ព្រម​ជិត​គ្រប់​លក្ខខណ្ឌ​​ក្នុង​ផ្ទេរ​មក​​កាន United​ហើយ។ Chelsea​ ក៏​ជា​ក្រុម​នៅ Premier League ចង់​បាន​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ដែរ ប៉ុន្តែ​​បំណង​របស់​គេ​ចង់​មក​ចូលរួម​ជាមួយ​លោក Ole Gunnar Solskjaer ជាង ក្រោយ​ចាកចេញ​ពី Man City ៣​ឆ្នាំ។

តាម​សារព័ត៌មាន​អង់គ្លេស​ឲ្យ​ដឹង​ថា រយៈពេល​កិច្ចសន្យា​ ប្រាក់​ខែ ប្រាក់​លើក​ទឹក​ចិត្ត​និង​តម្លៃ​ផ្ដាច់​​​កុងត្រា​ត្រូវ​បាន​សម្រេច​រួចរាល់ លើ​ការ​​ចរចា​ជា​សម្ងាត់​​ច្រើន​ខែ​មក​នេះ។ Man Utd ពេល​នេះ​រងចាំ​តែ​ការ​និយាយ​ថ្លៃ​គ្នា​ជាមួយ​ Dortmund ប៉ុណ្ណោះ ដែល​គ្រោង​នឹង​ក្លាយ​ជា​​ផ្ទេរ​បំបែក​កំណត់ត្រា​នៅ​អង់គ្លេស។

​​Dortmund បាន​កំណត់​​តម្លៃ​ខ្លួន Sancho ច្រើន​ជាង​៨៩​លាន​ផោន ដែល​ជា​តម្លៃ​ United ទិញ Paul Pogba កាល​ពី​ឆ្នាំ​២០១៦ ពី​ក្លឹប Juventus។ Sancho ដែល​កើត​ក្នុង​ទីក្រុង​ឡុងដ៏​​ចាកចេញ​ពី​ Man City ពេល​​ដែល​មាន​អាយុ​១៧​ឆ្នាំ បន្ទាប់​ពី​មុន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Pep Guardiola៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ