២ប្រទេស លក់ត្រកូល OnePlus 8 ធូរជាងគេជាងឯង

  • 2020-04-20 03:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8 និង OnePlus 8 Pro ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​សប្ដាហ៍​មុន នា​ពេល​នេះ​ចាប់​ផ្ដើម​ចេញ​លក់​លើ​ទីផ្សារ​​ជា​ច្រើន ក្នុង​នោះ​ឃើញ​ថា​មាន​ទីផ្សារ​ចំនួន​ពីរ​ដែល​មាន​លក់​តម្លៃ​ធូរ​ជាង​គេ។​

ទី​មួយ​គឺ​នៅ​​ប្រទេស​ចិន​ដែល​ OnePlus 8 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦៥ដុល្លារ ហើយ​ OnePlus 8 Pro វិញ​មាន​តម្លៃ​ចាប់​ពី ៧៦៥ដុល្លារ។ ទី​ពីរ​គឺ​នៅ​ឥណ្ឌា​ដែល​ OnePlus 8 មាន​តម្លៃ​​ប្រមាណ ៥៩០​ដុល្លារ ហើយ​ OnePlus 8 Pro វិញ​មាន​តម្លៃ​​ប្រមាណ​ ៧២០ដុល្លារ ជា​តម្លៃ​សម្រាប់​ប្រភេទ RAM 8GB និង​អង្គ​ផ្ទុក​ ១២៨GB។ នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា​គេ​ក៏​ឃើញ​មាន OnePlus 8 ដែល​ប្រើ​ប្រាស់ RAM ទំហំ 6GB និង​អង្គ​ផ្ទុក 128GB ដោយ​មាន​តម្លៃ​ប្រមាណ ៥៥០ដុល្លារ

ដោយ​ឡែក​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ OnePlus 8 មាន​តម្លៃ​ចាប់​ពី ៦៩៩ដុល្លារ ហើយ OnePlus 8 Pro មាន​តម្លៃ​ចាប់​ពី ៨៩៩ដុល្លារ ជា​តម្លៃ​សម្រាប់​​ប្រភេទ RAM 8GB និង​អង្គ​ផ្ទុក 128GB៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី