Rooney ថា Kane នឹង​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ខ្លួន​នៅ​ជម្រើស​ជាតិ​អង់គ្លេស

  • 2020-04-20 04:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​បំបែក​កំណត់​ត្រារបស់ Bobby Charlton ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Man Utd និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ប៉ុន្តែ​កីឡាករ​វ័យ​៣៤​ឆ្នាំ ជឿជាក់​ថា​កំណត់​ត្រា​​របស់​គេនេះ មិន​យូរ​មិន​ឆាប់​ Harry Kane នឹង​​វ៉ា​ផ្ដាច់​នៅ​​ក្រុម​​តោ​កំណាច​អង់គ្លេស។ ​

Rooney ដែលបច្ចុប្បន្ន​ជា​កីឡាករ និង​គ្រូបង្វឹក​ក្លឹប Derby County បាន​ពន្យល់​​បែប​នេះ៖ ខ្ញុំ​ជឿ​វា​មិន​ចំណាយ​ពេល​យូរ​ទេ​សម្រាប់ Harry Kane ដើម្បី​បំបែក​កំណត់​ត្រា​រក​គ្រាប់​បាល់​នៅ​អង់គ្លេស​របស់​​ខ្ញុំ។ វា​នឹង​ជា​​ពេល​ដ៏​មាន​មោទកភាព​សម្រាប់​ខ្ញុំ។

ខ្សែ​ប្រយុទ្ធ Everton បាន​ឱ្យ​ដឹង​ទៀត​ថា បើ​សិន​ជា​គេ​បង្កើត​ក្រុម​មួយ Harry Kane ជា​កីឡាករ​ម្នាក់ ដែល​គេ​ចាប់​ផ្ដើម​ជាមួយ ហើយ​វា​នឹង​អស្ចារ្យ​អង់គ្លេស និង Harry បើ​ទៅ​ដល់​ចំណុច​នោះ។ Rooney បាន​បន្ត​​ Bobby Charlton ​បាន​រង់ចាំ​អស់៥០​ឆ្នាំ ប៉ុន្តែ​​វា​មិន​យូរ​​ឡើយ​សម្រាប់​រូប​គេ។

Rooney ពិតជា​មាន​មោទកភាព ដែល​បាន​ក្លាយ​ជា​អ្នក​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ឱ្យ Man Utd និង​អង់គ្លេស។

«ខ្ញុំ​លេង​ឱ្យ United អស់ ១៣​ឆ្នាំ អង់គ្លេស ១៥​ឆ្នាំ។ ខ្ញុំ​​បាន​បំបែក​កំណត់​ត្រា​ទាំង​នោះ បើ​ក្រឡេក​ទៅ​ក្រោយ​វិញ ខ្ញុំ​គួរ​តែ​រក​បាន​ច្រើន​ជាង​នេះ»។

នៅ​ក្រុម​បិសាច​ក្រហម Rooney លេង​បាន​ ៥៥៩​​ប្រកួត​ រក​​បាន ២៥៣​គ្រាប់ និងបង្ហាញ​ខ្លួន​បាន​ ១២០​ប្រកួត​ រក​បាន ៥៣​គ្រាប់ឱ្យក្រុម​ជម្រើស​ជាតិ​អង់គ្លេស ចំណែក Bobby Charlton បង្ហាញ​ខ្លួន​ ៦០៦ប្រកួត​រកបាន ១៩៩​គ្រាប់ និង​ ១០៦​ប្រកួត​រក​បាន​ ៤៩​គ្រាប់។ ចំណែក Harry បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ ៤៥​ប្រកួត​រក​បាន​ ៣២​គ្រាប់៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ