ចូលឆ្នាំហើយ! តោះមក​តាម​ដាន​តម្លៃ​ម៉ូតូ PCX ២០២០ ដាក់លក់ប៉ុន្មាន?

  • 2020-04-21 03:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ឆ្នាំ​ហើយ​ចង់​រក​ទិញ​ម៉ូតូ​ជិះ​អាច​មក​មើល Honda PCX 150 ស៊េរី​ថ្មី​ឆ្នាំ ២០២០ កំពុង​មាន​​ភាព​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ។

Honda PCX 150 មាន​តម្លៃ​មិន​ចាញ់​ម៉ូតូ​ប្រភេទ Off-road សម្រាប់​ស៊េរី​ឆ្នាំ ២០២០ នេះ​មាន​ស្រោប​មុខ​រាង​អក្សរ V, ផ្នែក​ចំហៀង​មាន​រំលេច​ដោយ​អក្សរ​ PCX ជា​ប្រភេទ 3D, មាន​អំពូល​ប្រភេទ LED, កុងទ័រ​បង្ហាញ​ជា​ប្រភេទ​ឌីជីថល កង់​ Michelin ទំហំ ១៤ អ៊ីញ។

PCX 150 ស៊េរី​ថ្មី​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​បន្តិច​បន្តួចតាម​ប្រភព​ពី​ហាង​លក់​នៅ​​ភ្នំពេញ Honda PCX 150 ថ្មី​ឆ្នាំ ២០២០ នេះ​មាន​តម្លៃ​ខ្ទង់ ៤ ២០០ ដុល្លារ (តម្លៃ​អាច​ប្រែ​ប្រួល​នៅ​តាម​ហាង)។​

រូបភា​ព៖ SEYHA Store

PCX 150ឆ្នាំ ២០២០ ប្រើ​ប្រព័ន្ធ​ Smart Lock, មាន​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ចំណុះ ២៨ លីត្រ,​​និង​មាន​​រន្ធ​សាក​ថ្ម​​ឧបករណ៍​អេឡិចត្រូនិក​នៅ​ខាង​ឆ្វេង​,មាន​បច្ចេកវិទ្យា​រលត់​ពេល​ឈប់​ស្តុប និង​ប្រព័ន្ធ​ហ្វ្រាំង CBS៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី