រាជិនី​ក្រមា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បើក​ភ្នែក​ធំ​ៗ ក្រោយ​បញ្ចេញ​ឈុត​វាល​​ក្រោយ​អស់​រលីង លេច​សាច់​ខ្នង​ស​ស្គុះ

  • 2020-04-21 03:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា ដែល​មាន​រហស្សនាម "រាជិនី​ក្រមា" បាន​បង្ហាញ​ភាព​ខុស​ប្លែក​ខ្លះ​ធៀប​នឹង​ពេល​មុន ដោយ​ពេល​នេះ នាង​ឧស្សាហ៍​បង្ហោះ​រូប​សិចស៊ី​ស្លៀក​ឈុត​ប៊ីគីនី ឬ​ឈុត​វាល​ខ្នង​ជា​រឿយ​ៗ ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​នាង​បើក​ភ្នែក​ធំ​ៗ។

ម្សិលមិញ​នេះ សូនីតា បាន​បញ្ចេញ​រូប​ភាព​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​គឺ​សិចស៊ី។ ជាក់​ស្ដែង​រូប​មួយ​សន្លឹក​ដែល​នាង​អង្គុយ​បែរ​ខ្នង ស្លៀក​ឈុត​ស​បង្ហាញ​សភាព​ក្រោយ​ខ្នង​ពេញ​ភ្នែក​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។ រូប​ភាព​ដែល​ផុស​ត្រដែត​ពី​សាច់​ខ្នង​ស​ក្បុស​របស់​តារា​ស្រី បាន​នាំ​ឲ្យ​មាន​ការ​សរសើរ​យ៉ាង​ច្រើន

រាជិនី​ក្រមា ប្រាប់​ថា មាន​មិត្ត​ភ័ក្ដិ និង​អ្នក​គាំទ្រ​នាង​ជា​ច្រើនបាន​ពោល​សរសើរ​នាង ក្រោយ​ពី​បាន​ឃើញ​រូប​ភាព​មួយ​សន្លឹក​នោះ។ "ចាស...មាន​មិត្តភ័ក្ដិអី​ជា​ច្រើន​គេ​សរសើរ​ថា ស្អាត​ៗ​អីចឹង​ណា​បង...អត់​មាន​នរណា​គេ​រិះ​គន់​អី​ទេ គឺ​គេ​ថា​ស្អាត!”។

និយាយ​ពី​រូប​សិចស៊ី​ទាំង​ឡាយ ពិសេស​រូប​ស្លៀក​ឈុត​ស​មួយ​នេះ សូនីតា ប្រាប់​ថា ជា​រូប​ភាព​ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​របស់​នាង​នា​ពេល​កន្លង​មក ដែល​បាន​ទៅ​កន្លែង​ភាគ​ច្រើន​នៅ​តំបន់​ឆ្នេរ ហើយ​រូប​វាល​ខ្នង​ចេញ​សាច់​ស​ស្គុះ​គឺ​ជា​រូប​នាង​ថត​កាល​ទៅ​កម្សាន្ត​នៅ​កោះរុង​របស់​កម្ពុជា។ រូប​នេះ ជា​រូបភាព​យូរ​មក​ហើយ ប៉ុន្តែ​នាង​ទើប​តែ​យក​មក​បង្ហោះ រហូត​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​តែ​ម្ដង។

ដូច​បាន​បញ្ជាក់​ពី​ខាង​លើ ម្ចាស់​គម្រោង "ស្រឡាញ់" បាន​ប្រាប់​បន្ថែម​ថា រូប​ភាព​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​ទម្រង់​សិចស៊ី​ទាំង​ប៉ុន្មាន គឺ​ជា​រូបភាព​នាង​ទៅ​លេង​សមុទ្រ​លក្ខណៈ​ឯកជន ដែល​ទី​នោះ គឺ​សាក​សម​នឹង​ការ​ស្លៀក​ពាក់​បែប​នេះ ព្រោះ​ថា ការ​ចុះ​ទៅ​ហែល​ទឹក ទាំង​មាន​សំលៀកបំពាក់​ពេញ​ខ្លួន វា​មិន​អំណោយផល និង​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។

ជា​រួម​គឺ​ថា នេះ​ជា​ឈុត​សម្រាប់​ហែល​ទឹក​តែ​ម្ដង ដែល​អ្នក​ទៅ​លេង​សមុទ្រ​ភាគ​ច្រើន ត្រូវ​បាន​ស្លៀក​បែប​នេះ។ រូប​ភាព​ទាំង​នោះ ត្បិត​ថា មើល​ទៅ​សិចស៊ី​ប្លែក​ជាង​ទម្លាប់​របស់​នាង​ក្នុង​អតីតកាល មាន សូនីតា ឲ្យ​ដឹង​ថា នាង​មិន​បាន​ទទួល​ការ​រិះគន់​ណា​មួយ​ពី​មិត្តភ័ក្ដិ ឬ​អ្នក​គាំទ្រ​ណា​ម្នាក់​របស់​នាង​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី