Ozil ​មិន​ព្រម​កាត់​ប្រាក់​ឈ្នួល តាម​ការ​ស្នើ​របស់ Arsenal ​

  • 2020-04-21 05:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Mesut Ozil ​និង​កីឡាករ​២​នាក់​ទៀត​ក្នុង​ក្រុម Arsenal ​បាន​បដិសេធ​មិន​យល់​ព្រម​ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល​១២,៥​% ​អំឡុង​ពេល Covid-19 ​នេះ​ទេ។

​ក្រុម Arsenal ​បាន​ប្រកាស​ពី​ការ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ក្រុម​ធំ ​និង​ក្រុម​ការងារ​គ្រូ​បង្វឹក​ទាំង​អស់​ប្រមាណ​១២,៥​%។ ​យ៉ាងណាមិញ ​ក្រុម​ការងារ​គ្រូ​បង្វឹក​បាន​យល់​ព្រម​តាម​សំណើរ​នេះ​ហើយ ប៉ុន្តែ​សម្រាប់​កីឡាករ​វិញ ​មាន​៣​នាក់​បាន​បដិសេធ​មិន​ព្រម​កាត់​តាម​នោះ​ទេ។ ​៣​នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា​មាន Ozil ​ម្នាក់​ឯង។ ​ក្នុង​ក្រុម​កាំភ្លើង​ធំ ​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​គឺ​កីឡាករ​អាល្លឺម៉ង់​នេះ​ហើយ រក​បាន​ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។

​ក្រុម​ការងារ​របស់ Arsenal ​នឹង​ណាត់​កីឡាករ​ទាំង​៣​នាក់​ដែល​មិន​ព្រម​យល់​ស្រប ​ដើម្បី​ចរចា​បន្ដ​ទៀត។ ​ការ​កាត់​ប្រាក់​ឈ្នួល​នេះ គឺ​ក្លឹប​ទាំង​អស់​នៅ​អង់គ្លេស ​កំពុង​ចរចា​ជាមួយ​កីឡាករ​របស់​ពួកគេ។ វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ក្លឹប​អំឡុង​ពេល ​មិន​មាន​ការ​ប្រកួត​និង​បាត់​បង់​ចំណូល​ដោយសារ​តែ​មេរោគ Covid-19 ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ