កុំភ្លេច! ចាំមើលទេពច្យុត Lyrids នឹងបង្ហាញខ្លួននាយប់នេះ

  • 2020-04-21 09:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូត​ទេពច្យុត​ Lyrids តែង​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ចន្លោះ​ថ្ងៃ​ទី ១៦ ខែ​មេសា និង​ថ្ងៃ​ទី ២៥ ខែ​មេសា។ សម្រាប់​ឆ្នាំ ២០២០ នេះ នៅ​​យប់​ថ្ងៃ​ទី ២២ ឬ ២៣ ខែ​មេសា ទេពច្យុត​ Lyrids នឹង​បង្ហាញ​ខ្លួន​លើ​មេឃ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​វិបសាយ TimeAndDate។

​​​​​នា​យប់​នេះ​​ក៏​គេ​អាច​មើល​ឃើញ​ទេពច្យុត Lyrids លើ​ផ្ទៃ​មេឃ​ផង​ដែរ ដោយ​សម្រាប់​ទីក្រុង​ភ្នំពេញ​គឺ​​​អាច​ចាប់​ផ្ដើម​មើល​ឃើញ​ចាប់​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី ២១ ខែ​មេសា​ រហូត​ដល់​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ២២ មេសា។

ដើម្បី​មើល​ទេពច្យុត​​នេះ​បាន​គឺ​មិន​ចាំ​បាច់​មាន​​ឧបករណ៍​ពិសេស​នោះ​ទេ ដោយ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ប្រសិន​បើ​មេឃ​ស្រឡះ​​ល្អ​មិន​មាន​ពពក​បាំង ហើយ​ក៏​ត្រូវ​ការ​ភាព​អត់ធ្មត់​ផង​ដែរ។ អ្នក​ដែល​ចង់​មើល​ទេពច្យុត​គួរ​​ស្វែង​រក​ទីតាំង​ណា​មួយ​ដែល​ឆ្ងាយ​ពី​ពន្លឺ​ទីក្រុង៕​

ប្រភព៖ timeanddate   ប្រែ​សម្រួល៖ សុខហេង