GOT7 ចេញមក​លើក​នេះ​ខ្លាំង​លើសដើម វាយយក​លេខ១លើ iTunes ដល់ទៅ៤០ប្រទេស

  • 2020-04-21 09:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GOT7 បាន​ចេញ​បទ​ចម្រៀង​ថ្មី​កាល​ពី​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ២០២០ ហើយ​ជាពេល​ដែល​អ្នក​គាំទ្រ​ក្រុម​នេះ​រីករាយ​បំផុត។

វិល​វិញ​លើកនេះ​ GOT7 កាន់​តែ​ខ្លាំង​ មាន​ន័យ​ថា​ពួកគេ​បាន​ជាប់​ភ្លាម​លើ​តំណែង​លេខ ១លើតារាង World Albums របស់ iTunes ដល់ទៅជាង​ ៤០​ប្រទេសឯណោះ។

ជាក់​ស្ដែង​បើ​ផ្អែក​តាម​ផលិតកម្ម​ JYP បាន​ឲ្យ​ដឹង​ថា​អាល់ប៊ុម​តូច​ថ្មី​របស់​ក្រុម GOT7 ដែល​ចេញ​ថ្ងៃទី ២០ ខេមេសា មាន​ឈ្មោះ​ថា «Dye» បាន​ជាប់​លេខ​កំពូល​លើ​តារាង iTunes នៅ​ប្រទេសអូស្ត្រាលី អូទ្រីស ប្រេស៊ីល ឈីលី ដាណឺម៉ាក ក្រិក ហុងកុង ឥណ្ឌា អ៊ីតាលី រុស្ស៊ី ថៃ វៀតណាម ហ្វាំងឡង់ អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀតមក​ដល់​ថ្ងៃទី ២១ដែរ។

ចំណែក​បទ​ចម្រៀង​មេប្រចាំ​អាល់ប៊ុម​មាន​ចំណងជើង​ថា "NOT BY THE MOON" ដែល​បាន​បង្ហាញ​លើ​ YouTube ក៏​មាន​អ្នក​ចាប់អារម្មណ៍ចូល​មើល​ជាបន្តបន្ទាប់ គិត​មកទល់​ថ្ងៃទី ២១ ខែមេសា វាមានចំនួន​ជាង ៧លានដងហើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី