នៅ​ផ្ទះៗ ខាត់ សុខឃីម កំពុងភ័យ​ខ្លួនរឿង​មួយ​នេះ​ណាស់!

  • 2020-04-22 03:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម័យ និង​ប្រពៃណី​វ័យ​៤០​ឆ្នាំ អ្នក​នាង ខាត់ សុខឃីម កំពុង​ភ័យ​ខ្លួន​រឿង​ឡើង​គីឡូ​ស្រឺតៗ ពោល​គឺ​ឡើង​ទម្ងន់​ពី​៥០ ដល់​៦០គីឡូ​ក្រាម​ហើយ ក្នុង​រយៈ​ពេល​តែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ​ដែល​នឹង​សម្រាក​នៅ​ផ្ទះ​គេច​ពី​កូវិដ-១៩។

អ្នកនាង ខាត់ សុខឃីម និយាយ​ថា នៅ​ពេល​ដែល​ទំនេរ​ច្រើន​ពី​ការងារ​សិល្បៈ ហើយ​សម្ងំ​តែ​នៅ​ផ្ទះ​ដូច​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​របប​អាហារ​របស់​នាង​ខុស​មុន​ឆ្ងាយ។ ចំណី​អាហារ​ផ្អាប់ និង​ឆ្ងាញ់​ៗ ត្រូវ​បាន​នាង​ញ៉ាំ​ច្រើន ហើយ​ញឹកញាប់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត និង​ពេល​វេលា​អំណោយ​ផល។

ខាត់ សុខឃីម៖ "យើង​ហាត់​ដែរ​ដើម្បី​សម្រក​ទម្ងន់​នៅ​ផ្ទះ​មិន​ដូច​ហាត់​នៅ​ក្លឹប​ទេ...គីឡូ​នៅ​តែ​ឡើង។ ទាល់តែ​រក​វិធី​សម្រក​ថ្មី​ថែម​ទៀត​ហើយ​មើល​ទៅ ព្រោះ​បង​ព្រួយ​បារម្ភ​ពី​សុខភាព​ដែរ​នឹង​ណា​អូន"។

រូបភាព៖ ហ្វេសប៊ុក ខាត់ សុឃីម

តារា​ចម្រៀង និង​កំប្លែង​សម្បូរ​ថ្វី​មាត់​រូប​នេះ កំពុង​បារម្ភ​ពី​សុខភាព​ខ្លាំង​ណាស់​ដែរ ដោយ​ខ្លាច​ធាត់​លើស​ទម្ងន់ ហើយ​បច្ចុប្បន្ន​កំពុង​រក​វិធី​សម្រក​ទម្ងន់​ឲ្យ​ចុះ​មក​នៅ​ត្រឹម​ទម្ងន់​៥០​គីឡូ​ដូច​ដើម​វិញ។ ជា​រៀង​រាល់​ព្រឹក និង​ល្ងាច នាង​បាន​ចំណាយ​ពេល​រត់​ហាត់​ប្រាណ​យ៉ាង​ហោច​២០​នាទី នៅ​ក្នុង​បរិវេណ​បុរី​ដែល​នាង​រស់នៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ