សុវត្ថិឌី ធារីកា បរិច្ចាគ​ថវិកា​ជួយ​រាជ​រដ្ឋាភិបាល ទទួលបានការកោតសរសើរពីសម្ដេចតេជោ ហ៊ុន សែន

  • 2020-04-22 06:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សុវត្ថិឌី ធារីកា ទទួល​បាន​ការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ-១៩ ជា​មួយ​រាជរដ្ឋាភិបាល។

កញ្ញា សុវត្ថិឌី ធារីកា បាន​បរិច្ចាគ​ថវិកា​ចំនួន​១០០​ដុល្លារ ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ-១៩ ហើយ​សម្ដេច​បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​កញ្ញា​កាល​ពី​ថ្ងៃទី១៣ ខែ​មេសា។

សកម្មភាព​មនុស្សធម៌ និង​ជួយ​ប្រទេស​ជាតិ​ក្នុង​គ្រាហ៍​មាន​គ្រោះ​ភ័យ​ម្ដៗ ត្រូវ​បាន​គេ​មើល​ឃើញ​ថា សិល្បករ-សិល្ប​ការិនី​ខ្មែរ​តែងតែ​លះបង់​កម្លាំង​កាយ និង​ចិត្ដ ព្រម​ទាំង​ថវិកា​តាម​លទ្ធភាព​របស់​ពួកគេ។

សន្ដានចិត្ត​របស់​តារា​ចម្រៀង​រូប​ស្រស់​សោភា គឺ​កញ្ញា សុវត្ថិធី ធារីកា នា​ពេល​នេះ គឺ​មិន​ខុស​ពី​តារា​ផ្សេង​ទៀត​ដែរ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ-១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ