ពូកែនិយាយគ្នាអត់ស្តាប់! ច្បាប់ថ្មីនៅឥណ្ឌូណេស៊ី យកទៅដាក់នៅផ្ទះខ្មោច១៤ថ្ងៃ

  • 2020-04-22 07:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រទេសឥណ្ឌូណេស៊ី អ្នកដែលរឹងទទឹងមិនព្រមគោរពតាមការណែនាំរបស់រដ្ឋាភិបាលត្រូវបានយកទៅដាក់នៅក្នុងផ្ទះខ្មោច១៤ថ្ងៃ។

លោកស្រី Kusdinar Untung Yuni Sukowati បានសម្រេចចិត្តដាក់អ្នកដែលល្មើស ឬ បំពាននិងច្បាប់ នៃការហាមចំពោះការជួបជុំ អោយនៅក្នុងផ្ទះខ្មោចរយៈពេល១៤ថ្ងៃ។ ការសម្រេចចិត្តធ្វើបែបនេះ គឺដើម្បីដោះស្រាយនូវការហូរចូលចំនួននៃអ្នកដែលឆ្លងជំងឺកូវីដ១៩ និង ការរីករាលដាលជាលក្ខណៈសហគមន៌ តាមតំបន់ នៅលើកោះជ្វារបស់ឥណ្ឌូនេស៊ី។

ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្នុង

ផ្ទះខ្មោចដែលត្រូវបានគេយកមកដាក់អ្នកដែលបំពាន និងការកំណត់របស់រដ្ឋាភិបាលមានគ្រែដែលដាក់នៅចម្ងាយពីគ្នា ហើយបំបែកដោយវាំងនន។ នេះបើតាមការលើកឡើង របស់មន្ត្រីម្នាក់នៅក្នុងភូមិ Sepat។

មកដល់ពេលនេះមានមនុស្ស៥នាក់ហើយ ដែលត្រូវបានដាក់នៅក្នុងផ្ទះខ្មោចមួយនោះ លោក Susanto ម្នាក់ក្នុងចំនោមពួកគេប្រាប់ថា រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់បានឃើញខ្មោចអ្វីនោះទេ ប៉ុន្តែលោកដឹងថា ការធ្វើបែបនេះ គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាតែប៉ុណ្ណោះ៕

ប្រភព៖ Today   ប្រែសម្រួល ៖ Art

អត្ថបទពេញនិយម
អត្ថបទថ្មី