ឡូយ​បាត់! ឌីជេ កាកា ចេញ​បទ​ថ្មី​មួយ​បទ និយាយ​អស់​ចរិត​អ្នក​លេង​ហ្វេសប៊ុក​រាល់ថ្ងៃ

  • 2020-04-22 08:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ កាកា ដែល​ជា​តារា​រ៉េប និង​ជា​តារា​កំប្លែង​ផង​នោះ នៅ​រសៀល​នេះ បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ បន្ទាប់​ពី​ខកខាន​ជា​យូរ​មក​ហើយ ដោយ​និយាយ​រៀបរាប់​អស់​ពី​ចរិត​អ្នក​លេង​ហ្វេសប៊ុក​រាល់​ថ្ងៃ​តែ​ម្ដង។

បទ​ថ្មី​របស់​តារា​រ៉េប​ខាង​លើ​មាន​ចំណង​ជើង​ថា "Add Friend” ជា​ប្រភេទ​បទ​ចម្រៀង​ហីបហប់ ដោយ​ទើប​តែ​ចេញ​បាន​ប្រមាណ​១​ម៉ោង​មុន​នេះ​ប៉ុណ្ណោះ និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​សម។ បទ​នេះ និយាយ​រៀបរាប់​ពី​អត្តចរិត​របស់​អ្នក​លេង​ហ្វេសប៊ុក​រាល់​ថ្ងៃ​ក្នុង​ន័យ​ថា ការ​លេង​ហាក់​មាន​ការ​រើស​អើង​ណាស់ លេង​តែ​ជាមួយ​ស្រី​ស្អាត បើ​មិន​សូវ​ស្អាត​ទេ កុំ​សង្ឃឹម។

ពិសេស គឺ​ការ​ភ្ជាប់​មិត្ត (Add Friend) គឺ​ថា រើស​អើង​គ្នា​ទៅ​វិញ​ទៅ​មក នារី​ទទួល​តែ​ប្រុស​ស្អាត តែ​បើ​ប្រុស​វិញ​ទទួល​តែ​ស្រី​ស្អាត។ និយាយ​ទៅ ប៉ះ​ចំ​អ្នក​លេង​ច្រើន​គ្នា​តែ​ម្ដង បទ​ចម្រៀង​របស់​តារា​រ៉េប កាកា មួយ​បទ​នេះ។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា