Bale សារភាព​ថា​នៅ​តែ​ជា​អ្នក​គាំទ្រ​របស់​ Spurs

  • 2020-04-22 13:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ​ Gareth Bale បាន​និយាយ​​ពី​ប្រកួត​រវាង​ក្លឹប​ Tottenham Hotspure នឹង​ក្លឹប​ Liverpool ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ២០១៩​នេះ​ថា​ លោក​នៅ​តែ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​ Tottenham Hotspure ។

Bale បាន​និយាយ​ថា​ ៖ " ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​លើ​ Spurs មែន​ទែន​កាល​ហ្នឹង​។ ខ្ញុំ​តែង​សង្ឃឹម​ថា​ពួក​គេ​អាច​ឡើង​ដល់​វគ្គ​នោះ​ដូច​កាល​មុន​ចុះ​។​ ពួក​គេ​ធ្វើ​បាន​ល្អ​មែន​ក្នុង​ពេល​ប្រកួត​នោះ​ ពិសេស​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​ ៖ " សម្រាប់​ខ្ញុំ​ដែល​ជា​អ្នក​នៅ​តែ​ក្លឹប​គាំទ្រ​ក្លឹប​ហ្នឹង​ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​បន្តិច​កាល​ពី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហ្នឹង​ តែ​បើ​យើង​មើល​ឲ្យ​ស៊ី​ជម្រៅ​ទៅ​ ពួក​ប្រឹង​ប្រែង​ ហើយ​លេង​បាន​ល្អ​ណាស់​ហើយ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Gareth Bale ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Tottenham Hotspure ផង​ដែរ​កាល​ពី​ឆ្នាំ ២០០៧​ដល់​ឆ្នាំ​ ២០១៣​ ហើយ​កាល​ពី​ខែ​មករា​ ឆ្នាំ២០២០​ កន្លង​ទៅ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា​ កីឡាករ​នេះ​​នឹង​អាច​ត្រលប់​ទៅ​ក្លឹប​នេះ​វិញ​ផង​ដែរ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី