ច្បាស់ការ! BLACKPINK ចេញបទថ្មី​ពិសេសរួមគ្នាជាមួយ Lady Gaga

  • 2020-04-23 01:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពី​ពេល​ដែលមាន​ព័ត៌មាន​​ផ្ទុះ​ថា​ BLACKPINK នឹង​ចេញ​ស្នាដៃ​រួម​គ្នា​ជាមួយ​នឹង​ Lady Gaga អ្នក​គាំទ្រ​ញញឹម​បិទ​មាត់​មិនជិត​ទេ ព្រោះ​ថា​នេះ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ K-Pop មួយ​នេះ​ដែល​បង្ហាញមុខ​កាន់​តែ​ច្រើន​លើ​ឆាក​អន្តរជាតិ​ជាមួយ​តារា​ល្បី​លំដាប់​ពិភពលោក។

ពេល​ដែល​បែកធ្លាយ​តម្រុយ​ថា​ បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Lady Gaga អ្នក​គាំទ្រ​របស់​ក្រុម​ BLACKPINK រំពឹង​ចង់ឲ្យ​ព័ត៌មាន​នេះ​ក្លាយ​ជា​ការ​ពិត​ដូចពួកគេ​សន្និដ្ឋាន ប៉ុន្តែ​ចៃដន្យ​អី​ពេល​នោះ​ YG មិន​បាន​ចេញ​មុខ​បញ្ជាក់​ឡើយ។

មក​ដល់ពេលនេះ​កាន់​តែ​ច្បាស់​មែន​ទែន​ហើយ​ ព្រោះ​ថាពេល​ដែល​ អាល់ប៊ុម​របស់​ Lady Gaga បង្ហាញ​លើ​វិបសាយ​ Target សម្រាប់​ Pre-Order ដូចនេះ​បទ​ចម្រៀង​ទាំង​អស់​ក៏​ត្រូវ​បង្ហាញ​ជាមួយ​គ្នា​នោះ​ដែរ ហើយ​ក្ដី​សង្ឃឹម​របស់​ BLINK ក៏ក្លាយ​ជា​ការពិត​មែន។ ក្នុង​ចំណោម​បទ​ទាំង​នោះ​ ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «Sour Candy» ជា​បទ​ចម្រៀង​ដែល​ Lady Gaga ច្រៀង​រួម​ជាពិសេស​ជាមួយ​នឹង​ BLACKPINK។

នេះ​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ​ដែល​ BLINKs ទន្ទឹង​រង់ចាំ​ ក្រោយ​ពី​បទ​ «Kiss And Make Up» ដែល​ BLACKPINK ច្រៀង​ជាមួយ​ Dua Lipa ចេញ​កាលពីឆ្នាំកន្លងទៅ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី