ឱកាស​​ជជែក​កម្សាន្ត​មួយ​ស្មើ​ជាមួយ Floyd គ្រាន់​តែ​ចំណាយ​ត្រឹម​តែ​ជិត​១ ៥០០​ដុល្លារ​ប៉ុណ្ណោះ

  • 2020-04-23 02:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឱកាស​ជួប​និយាយ​ជាមួយ​កំពូល​អ្នក​ប្រដាល់​ម្នាក់​មិនមែន​ចេះ​តែ​កើត​មាន​ទេ តែ​ពេល​នេះ Floyd Mayweather បាន​បើក​​ឲ្យ​អ្នក​គាំទ្រ​អាច​ជជែក​លេង​ជាមួយ​គេ​តាម​រយៈ​អនឡាញ។

​Mayweather បាន​ផ្អាក​សកម្មភាព​ប្រកួត​​ជិត​៣​ឆ្នាំ បន្ទាប់​ពី​ប្រកួត​ចុងក្រោយជាមួយ​ជើង​ខ្លាំង​ប្រចាំ​ស្ថាប័ន UFCគឺ Conor McGregor និង​អ្នក​ប្រដាល់ជប៉ុន Tenshin Nasukawa។ ឆ្នាំ​នេះ​គេ​មាន​គម្រោង​​អាច​នឹង​ប្រកួត​ជាមួយ McGregor ម្ដង​ទៀត​ឬ Khabib Nurmagomedov ប៉ុន្តែ​គ្រប់​សកម្មភាព​កីឡា​​ធំ​ៗ​ទាំង​អស់​នៅ​លើ​ពិភពលោក​ត្រូវ​បាន​បិទ​ដោយ​សារ​វីរុស​កូរ៉ូណា។

សម្រាប់​ពេល​នេះ​កីឡាករ​វ័យ​៤៣​ឆ្នាំ​​បាន​បើ​ឱកាស​​ជួប​ជាមួយ​អ្នកគាំទ្រ​​មួយ​ទល់​នឹង​មួយ​តាម​រយៈ​ Video Chat លើ​វិបសាយ Fanmino ដោយ​គ្រាន់​តែ​ចំណាយ​១ ២០០​ផោន (ជិត​១ ៥០០​ដុល្លារ)។ និយាយ​លើ​វិបសាយ Fanmino អ្នក​ប្រដាល់​អាមេរិក​ប្រាប់​ថា៖ “ពេល​នេះ​ជា​ឱកាស​របស់​អ្នក​ទាំង​អស់​គ្នា​ជួប​ជាមួយ​ខ្ញុំ គ្មាន​បញ្ហា​ទេ​ទោះ​អ្នក​នៅ​ទីណា​ក៏​ដោយ”។

Floyd បាន​បន្ថែម​ថា៖ “អ្នក​អាច​​សួរ​ខ្ញុំ​គ្រប់​យ៉ាង សួរ​ខ្ញុំ​ពី​ការ​ប្រកួត​ទាំង​​៥០​ដង សួរ​​ខ្ញុំ​ពី​របប​អាហារ ការ​ប្រកួត​ពិសេស​បំផុត​សម្រាប់​ខ្ញុំ សួរ​ពី​ការ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ល្អ​បំផុត​សម្រាប់​ខ្ញុំ ខ្ញុំ​ធ្វើ​អ្វី​រាល់​ថ្ងៃ​ និង​ការ​ចូល​និវត្តន៍”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ